Isak ស៊ុតបាន ២គ្រាប់រយៈពេលត្រឹម ៩នាទីជួយ Liverpool បំបាក់ម្ចាស់ផ្ទះ Ipswich Town
05-09-2026 10:12
(បរទេស)៖ ខ្សែប្រយុទ្ធតម្លៃខ្លួន ១២៥លានផោន Alexander Isak ប្រើពេលត្រឹមតែ ៩នាទីប៉ុណ្ណោះ ដើម្បីទាត់បញ្ចូលទី ២គ្រាប់ម្នាក់ឯង នៅពេលហង្សក្រហម Liverpool យកឈ្នះម្ចាស់ផ្ទះ Ipswich Town ២-០ យប់មិញ។
នេះមានន័យថា Liverpool នៅរក្សាបានមិនទាន់ចាញ់ឡើយ ក្រោយឆ្លងកាត់ ៣ប្រកួតបើកឆាកលីគ Premier League រដូវកាលថ្មី ២០២៦-២៧ ក្រោមលទ្ធផលឈ្នះ១ និងស្មើ២ ឈរនៅលេខរៀងទី៥ បណ្តោះអាសន្ន គ្រាដែល Ipswich ឈរលេខ១៣ និងទើបមាន ៣ពិន្ទុនៅឡើយ។
វាក៏ជាជ័យជម្នះលើកដំបូងរបស់ពួកគេផងដែរនៅកីឡដ្ឋាន Suffolk ដោយស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Andoni Iraola គិតចាប់តាំងពីចូលដឹកនាំហង្សក្រហមតពីលោក Arne Slot ដែលត្រូវបញ្ចប់តួនាទីកាលដូវកាលមុនមក។
នេះជា ៣ពិន្ទុដោយស្រួលពីក្រុមទើបឡើងមកលេងនៅលីគកំពូលអង់គ្លេសរដូវកាលថ្មី Ipswich ដែលពួកគេទើបរបូត ៥គ្រាប់ផងដែរកាលសប្តាហ៍មុននៅក្នុងផ្ទះរបស់បិសាចក្រហម Manchester United ដែលកំពុងជួបប្រទះនូវគុណភាពនៃតំបន់ប្រយុទ្ធយ៉ាងខ្លាំង៕



