ដល់ពេលហើយ! «GANZBERG» សហការជាមួយ «TOWN» ត្រៀមបង្កើតភាពកក្រើកជាថ្មី នៅភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ
05-09-2026 12:35
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រដាល់ដ៏ធំរបស់ GANZBERG សហការជាមួយស្ថានីយ៍ទូរទស្សន៍ថោន ត្រៀមកម្មវិធីពិសេស GANZBERG AMBOSS CHHAO KUN KHMER X KUNGFU ត្រៀមបើកឆាកប្រកួតដ៏កក្រើក នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅ ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយនាំយកការប្រកួតដ៏ជក់ចិត្តជាច្រើនគូ មកជូនបងប្អូនអ្នកគាំទ្រប្រដាល់បានទស្សនាដោយផ្ទាល់។
ព្រឹត្តិការណ៍លើកនេះ នឹងប្រមូលផ្តុំកីឡាករ និងកីឡាការិនីជាច្រើនរូប ដែលត្រៀមខ្លួនបង្ហាញសមត្ថភាព បច្ចេកទេស កម្លាំង និងស្មារតីជាអ្នកប្រយុទ្ធនៅលើសង្វៀន។ អ្វីដែលកាន់តែពិសេស គឺការប្រកួតក្នុងលក្ខណៈ គុនខ្មែរ អំបោះឆៅ និង KICKBOXING អំបោះឆៅ ដែលនឹងធ្វើឱ្យរាត្រីនៅភូមិរង់ចាំ ពោរពេញទៅដោយភាពរំភើប និងការប្រកួតប្រជែងដ៏ស្វិតស្វាញ។ មិនត្រឹមតែជាការជួបគ្នារបស់អ្នកប្រយុទ្ធ នៅលើសង្វៀនប៉ុណ្ណោះទេ ព្រឹត្តិការណ៍នេះក៏ជាឱកាសឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់បានជួបជុំគ្នា ទស្សនា ស្រែកហ៊ោ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីដែលពួកគេស្រឡាញ់ ខណៈដែលសង្វៀន GANZBERG អំបោះឆៅ ត្រូវបាននាំមកដល់ភូមិរង់ចាំដោយផ្ទាល់។
មួយរាត្រី មួយសង្វៀន ការប្រយុទ្ធ ការចង់ចាំ ដែលមិនងាយបំភ្លេច! តើអ្នកណានឹងបង្ហាញភាពខ្លាំង? តើអ្នកណានឹងអាចឈរជើងរហូតដល់ទីបញ្ចប់? ចម្លើយនឹងត្រូវបង្ហាញនៅលើសង្វៀន GANZBERG ជួបគ្នានៅ ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨៖០០នាទីយប់តទៅ។ កុំភ្លេចណាត់ជួបគ្នា! មកទស្សនា មកស្រែកហ៊ោ និងមកគាំទ្រគុនខ្មែរទាំងអស់គ្នា ផ្តល់ក្តីស្រលាញ់ សាមគ្គី និងអនុស្សាវរីយ៍ជាមួយបងប្អូននៅភូមិរង់ចាំ៕








