* លីគកំពូលកម្ពុជា បើករដូវកាលថ្មីថ្ងៃនេះ ខណៈមហាជនរំពឹងការប្រកួតកាន់តែជក់ចិត្ត និងទាក់ទាញ
* ចំណេះដឹងទូទៅ៖ រឿងកម្រ! មកដឹងរឿងនៅអង់គ្លេស ករណីបងប្អូនភ្លោះ មានឪពុកផ្សេងគ្នា
* កម្ពុជា ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោកជាថ្មី នាចុងឆ្នាំ២០២៦

«Metfone» បន្តផ្តល់ប្រូម៉ូសិនអ៊ីនធឺណិត Fiber ថ្មី ជាមួយ «WiFi 6» ដំឡើងឥតគិតថ្លៃ និងអត្ថប្រយោជន៍ពិសេសជាច្រើន!

05-09-2026 12:46

(ភ្នំពេញ)៖ មិត្តហ្វូនដែលជាប្រតិបត្តិករ ទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បន្តផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់សេវាអ៊ីនធឺណិត Fiber ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ការប្រើប្រាស់អ៊ីនធឺណិតល្បឿនលឿន និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ក្រោមកម្មវិធីប្រូម៉ូសិននេះ អតិថិជនដែលចុះឈ្មោះប្រើប្រាស់សេវាអ៊ីនធឺណិត Fiber របស់ Metfone នឹងទទួលបានឧបករណ៍ WiFi 6 ទំនើប ដំឡើងដោយឥតគិតថ្លៃ ដែលផ្តល់នូវល្បឿនលឿនជាងមុន ការគ្របដណ្តប់សញ្ញាកាន់តែទូលំទូលាយ និងអាចភ្ជាប់ឧបករណ៍ជាច្រើន ក្នុងពេលតែមួយដោយមានស្ថិរភាពខ្ពស់។ បន្ថែមពីនេះអតិថិជនក៏អាចទទួលបាន អត្ថប្រយោជន៍ពិសេសជាច្រើនរួមមាន៖
* ដំឡើងសេវាឥតគិតថ្លៃ
* ទទួលបានឧបករណ៍ WiFi 6 ទំនើប
* បង់ជាមុន ៦ខែ នឹងទទួលបាន FREE ១ខែ
* បង់ជាមុន ១២ខែ នឹងទទួលបាន FREE ៣ ខែ
កាន់តែពិសេសអតិថិជនដែលភ្ជាប់ថ្មី បង់ប្រាក់ចាប់ពី​ ៣ខែឡើងទៅ អាចទិញកាមេរ៉ាសុវត្ថិភាពប្រភេទខាងក្នុង​តម្លៃត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ។

អ្នកតំណាងរបស់ Metfone បានមានប្រសាសន៍ថា «Metfone បន្តវិនិយោគលើបច្ចេកវិទ្យាទំនើប ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍អ៊ីនធឺណិតដ៏ល្អបំផុត។ ការផ្តល់ជូន WiFi 6 ដោយឥតគិតថ្លៃ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់យើង ក្នុងការជួយឱ្យគ្រួសារកម្ពុជា អាចភ្ជាប់ទំនាក់ទំនង ការសិក្សា ការងារ និងការកម្សាន្តបានកាន់តែងាយស្រួល និងមានប្រសិទ្ធភាព»។

ជាមួយបណ្តាញ Fiber Optic ដែលគ្របដណ្តប់យ៉ាងទូលំទូលាយ និងបច្ចេកវិទ្យា WiFi 6 ចុងក្រោយ អតិថិជនអាចរីករាយជាមួយការមើលវីដេអូកម្រិត HD/4K ការលេងកម្សាន្តហ្គេមអនឡាញ ការប្រជុំតាមអ៊ីនធឺណិត និងការប្រើប្រាស់ Smart Home បានយ៉ាងរលូន។

ប្រូម៉ូសិនពិសេសនេះ មានសុពលភាពចាប់ពីថ្ងៃផ្សាយដំណឹងតនេះទៅ។ សូមអញ្ជើញមកចុះឈ្មោះឱ្យបានឆាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ និងការបញ្ចុះតម្លៃពិសេសនេះ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
លេខទូរស័ព្ទ៖ ០៩៧ ៦០៩៧ ០៩៧
Facebook Page៖ https://www.facebook.com/share/1B2hTTjcp5/?mibextid=wwXIfr
Telegram Channel: https://t.me/Metfone_WiFi៕