Odegaard និង Saka ក្លាយជាវីរបុរស ក្រោយរួមចំណែកជួយ Arsenal យកឈ្នះក្រុមខ្លាំង Chelsea
07-09-2026 09:50
(បរទេស)៖ Bukayo Saka និងប្រធានក្រុម Martin Odegaard បានក្លាយជា super star នៅពេលរួមចំណែកជួយម្ចាស់ការពារតំណែងជើងឯកលីគ Premier League គឺកាំភ្លើងធំ Arsenal យកឈ្នះគូប្រជែង តោខៀវ Chelsea ២-១ យប់មិញនេះក្នុងកីឡដ្ឋាន Emirates។
វាជាជ័យជម្នះលើកទី៣ ជាប់ៗគ្នាផងដែរសម្រាប់ក្រុមរបស់លោក Mikel Arteta ក្នុងចំណោម ៣ប្រកួតនាដើមរដូវកាលថ្មី និងមាន ៩ពិន្ទុស្មើក្រុមកំពូលតារាង Manchester City ទៀតផង។
សមាជិកថ្មី Morgan Rogers ដែលក្លិប Chelsea ទើបចំណាយលុយទិញចូលប្រមាណ ១១៧លានផោននោះ ជាអ្នករកបានគ្រាប់នាំមុខត្រឹមចាប់ផ្តើមលេងបានតែ ២នាទីប៉ុណ្ណោះ មុនពេល Kai Havertz ជាអ្នករកបានគ្រាប់តាមស្មើវិញទល់នឹងអតីតក្លិបចាស់របស់លោក មុនពេលមិត្តរួមក្រុម Odegaard ធ្វើបានគ្រាប់ជ័យជម្នះ ៣ពិន្ទុក្នុងវគ្គទី២៕



