* យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ

អ្នកចាំទី Koeman Jr កូនប្រុសអតីតគ្រូបង្វឹកហូឡង់ ទាត់បញ្ចូលទី ២គ្រាប់ បង្កើតប្រវត្តិសាស្រ្តក្នុងលីគកំពូលហូឡង់

07-09-2026 10:09

(បរទេស)៖ Ronald Koeman Jr ជាអ្នកចាំទីសោះ ក៏ប៉ុន្តែអាចរកបាន ២គ្រាប់ម្នាក់ឯង ក្នុងការរួមចំណែកជួយក្រុម Telstar វាយបកតាមស្មើ ២-២ ទល់នឹង Cambuur យប់មិញ នៃលីគកំពូលហូឡង់ Eredivisie ដោយនៅសល់សមាជិកតែ ១០នាក់ផងទៀត។

កីឡាករចាំទីវ័យ ៣១ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់លោក Ronald Koeman ដែលទើបលាឈប់ដឹកនាំក្រុមជម្រើសជាតិមច្ចុរាជទឺកក្រូហូឡង់ ក្រោយចប់ World Cup 2026 ត្រូវបានផ្តល់ឱកាសទាត់បា់លប៉េណាល់ទីសម្រេចទីទាំង ២លើកតែម្តងនៅនាទីចុងម៉ោង។

Telstar ត្រូវបង្ខំចិត្តលេងតែសមាជិក ១០នាក់ប៉ុណ្ណោះតាំងពីនាទីទី២២ មកពីការបាត់បង់ខ្សែការពារ Porisson ដោយសារកាតក្រហម ដែលជាការបើកផ្លូវឱ្យក្រុមភ្ញៀវ Cambuur មានប្រៀប និងទាត់បញ្ចូលទី ២គ្រាប់នៅនាទី៥៣ និងនាទី៦០។

ទោះជាយ៉ាងណា Koeman Jr ធ្វើបានគ្រាប់បាល់ប៉េណាល់ទីទី១ នៅនាទី៦៣ នៅមុនពេលគ្រាប់តាមស្មើ ២-២ វិញធ្វើបាននៅនាទី១០១ ដែលបានក្លាយជាអ្នកចាំទីដំបូងគេដែលរកបាន ២គ្រាប់ក្នុង ១ប្រកួតនៃប្រវត្តិសាស្រ្តលីគកំពូលហូឡង់ Eredivisie៕