* យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ

ផ្តើមពីការចែករំលែកក្ដីស្រឡាញ់ជាមួយអ្នករាល់គ្នាថ្ងៃនេះ! GANZBERG មកចែករំលែកក្ដីស្រឡាញ់ជាមួយនឹងធម្មជាតិទៀតហើយបងប្អូន នៅខេត្តមណ្ឌលគីរី

07-09-2026 11:15

(មណ្ឌលគិរី)៖ ក្រុមហ៊ុន GANZBERG នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចូលរួមលែងកូនត្រីរាប់លានក្បាល ចូលទៅក្នុងបឹងធម្មជាតិ ដើម្បីចូលរួមបង្កើនពូជត្រី និងថែរក្សាធនធានមច្ឆាជាតិរបស់កម្ពុជា។

ការលែងត្រីលើកនេះ មិនមែនគ្រាន់តែជាការបង្កើនចំនួនត្រីនៅក្នុងទឹកប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងបឹង ទន្លេ និងព្រែក ដែលជាផ្នែកដ៏សំខាន់នៃធម្មជាតិ និងជីវភាពរបស់ប្រជាជន។

ដូចបងប្អូនដឹងហើយថា ត្រីដែលយើងលែងនៅថ្ងៃនេះ ត្រូវការពេលវេលាដើម្បីលូតលាស់ ដូច្នេះការការពារ និងអភិរក្សពូជត្រី ជាពិសេសនៅរដូវត្រីពង និងរដូវបិទនេសាទ គឺជាការចូលរួមដ៏មានតម្លៃ ដើម្បីឱ្យធនធានធម្មជាតិអាចបន្តកើតមាន និងសម្បូរបែបសម្រាប់មនុស្សជំនាន់ក្រោយ។ ហើយការអភិរក្ស មិនមែនមានន័យថា យើងឈប់ប្រើប្រាស់ធនធានធម្មជាតិនោះទេ ប៉ុន្តែមានន័យថា យើងចេះប្រើប្រាស់ ចេះថែរក្សា និងចេះទុកអ្វីមួយ សម្រាប់មនុស្សជំនាន់ក្រោយ។

ក្នុងនោះ GANZBERG បានជឿជាក់ថា ក្ដីស្រឡាញ់ដែលយើងចែករំលែក មិនគួរមានត្រឹមតែរវាងមនុស្សនិងមនុស្សនោះទេ ប៉ុន្តែគួរតែមានចំពោះសហគមន៍ ធម្មជាតិ និងអនាគតរបស់យើងទាំងអស់គ្នាដូចគ្នា។ បងប្អុនបន្តគាំទ្រ GANZBERG ដើម្បីឱ្យមានកម្មវិធីធំៗ និងសកម្មភាពល្អៗជាបន្តបន្ទាប់ ហើយបន្តចែករំលែកក្ដីស្រឡាញ់ជាមួយសហគមន៍ និងសង្គមកម្ពុជារបស់យើង។

អ្វីដែលពិសេសនោះគឺ នៅឆ្នាំ២០២៦នេះ GANZBERG ក៏មានមោទកភាពចំពោះសមិទ្ធផលលំដាប់ពិភពលោក រសជាតិលំដាប់ពិភពលោក ដែលបានឈ្នះ មេដាយមាសកម្រិតពិភពលោក ពី MONDE SELECTION ឆ្នាំ២០២៦ផងដែរ៕