«CamEd Business School» ចូលរួមអបអរសាទរដល់សិស្សទាំងអស់ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយជោគជ័យ!
07-09-2026 11:27
(ភ្នំពេញ)៖ CamEd Business School សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសិស្សានុសិស្សទាំងអស់ដែល បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដោយជោគជ័យ សម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦ ក្រោមការទទួលស្គាល់របស់ក្រសួងអប់រំ យុវជន និងកីឡា សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
សមិទ្ធផលដ៏មានអត្ថន័យនេះ បង្ហាញពីការខិតខំប្រឹងប្រែង ការតស៊ូ និងការប្តេជ្ញាចិត្តរបស់ សិស្សានុសិស្សគ្រប់រូប។ ភាពជោគជ័យនៅថ្ងៃនេះ មិនមែនជាចុងបញ្ចប់ទេ ប៉ុន្តែជាជំហានដ៏សំខាន់ ឆ្ពោះទៅរកឱកាសសិក្សា និងអាជីពនាពេលអនាគត។ ដូច្នេះការជ្រើសរើសសាកលវិទ្យាល័យ និងជំនាញ សិក្សា គឺជាការជ្រើសរើសមូលដ្ឋានសម្រាប់កសាងអនាគត និងអាជីពរបស់អ្នក។
ដោយឡែក សម្រាប់សិស្សានុសិស្សមានបំណងអភិវឌ្ឍអាជីព ក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ សវនកម្ម ពន្ធដារ និងការបង្កើតអាជីវកម្ម CamEd Business School គឺជាជម្រើសដ៏ល្អបំផុត ក្នុងការពង្រឹងមូលដ្ឋានចំណេះដឹង និងជំនាញវិជ្ជាជីវៈក្នុងវិស័យមួយនេះដោយផ្អែកលើ៖
- ទទួលបានសញ្ញាបត្រពីរ ក្នុងកម្មវីធិសិក្សាតែមួយ ជាមួយកម្មវីធិសិក្សា និងការប្រឡងដែលទទួល ស្គាល់ជាអន្តរជាតិ និងមានការទទួលស្គាល់ពីស្ថាប័ន ACBSP ពីសហរដ្ធអាមេរិក និងការទទួលស្គាល់ពីស្ថាប័ន ACCA ពីចក្រភពអង់គ្លេស កម្រិត Platinum។
- បង្កើនឱកាសការងារ ទាំងក្នុងស្រុក និងក្រៅប្រទេសជាមួយស្ថាប័នការងារក្នុងវិស័យជាច្រើន ដូចជាគណនេយ្យ សវនកម្ម ហិរញ្ញវត្ថុ ពន្ធដារ ធនាគារ ប្រឹក្សាអាជីវកម្ម ក្រុមហ៊ុនជាតិ ក្រុមហ៊ុនអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នរដ្ឋ។
- សិក្សាជាមួយសាស្ត្រាចារ្យ និងអ្នកជំនាញដែលមានបទពិសោធន៍យូរឆ្នាំ ព្រមទាំងទទួលបានការវាយតម្លៃកម្រិតផ្កាយ៥ ពី QS Stars ចក្រភពអង់គ្លេស។
លើសពីនេះទៅទៀត ដើម្បីលើកទឹកចិត្ត និងគាំទ្រសិស្សានុសិស្សក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ CamEd ក៏ផ្តល់អាហារូបករណ៍រហូតដល់ ៥,០០០ដុល្លារ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលមាននិទ្ទេសរួម A, B ឬ C ឬទទួលបាននិទ្ទេស A, B ឬ C លើមុខវិជ្ជា, គណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា ឬភាសាខ្មែរ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិ។
ចុះឈ្មោះដាក់ពាក្យឥឡូវនេះតាមរយ:លីង៖ https://apply.cam-ed.com/ba-register ។ ផុតកំណត់ចុះឈ្មោះ៖ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៦។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខ៖ ០៧០ ៦៧៣ ៦៧៣ ឬ ០១០ ៩៨៦ ៥២៣ និងតេឡេក្រាម ០៧៨ ៥៨៨ ៨៨៦ ឬក៏ចូលទៅកាន់គេហទំព័រ www.cam-ed.edu.kh៕









