* យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ

លោក គង់ វិសាល អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ​ដឹកនាំប្រតិភូ និង​អ្នកសិល្បៈកម្ពុជា​ ទៅចូលរួមការប្រកួត-សម្តែង​នៅប្រទេស «NEW ZEALAND» រយៈពេល៣ថ្ងៃ

07-09-2026 12:44

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក គង់ វិសាល អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានប្រតិភូដឹកនាំកីឡាករ និងសិល្បៈ​ ដើម្បីទៅចូលរួមការប្រកួត​ កីឡាប្រដាល់គុនខ្មែរ​ និង​ សម្តែង​សិល្បៈ​នៅទីក្រុង AUCKLAND និង​ Wellington » ប្រទេស NEW ZEALAND។ កម្មវិធីនេះមានឈ្មោះថា ព្រឹត្តិការណ៍ «Boostrong គុនខ្មែរទៅកាន់ប្រទេស NEW ZEALAND»។

ក្នុងបទពិសោធអស់រយៈពេល ២៧ឆ្នាំ ក្នុងការដឹកនាំការងារសិល្បៈ លោក គង់ វិសាល បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅថ្ងៃនេះលោកទទួលបាននូវការផ្ដល់ទំនុកចិត្តពីថ្នាក់ដឹកនាំ ឲ្យលោកបានដឹកនាំកីឡាករ និងតារាចម្រៀងជាច្រើនរូប ក្នុងនោះរួមមានលោក ឆាយ វិរៈយុទ្ធ, លោក​ វីឌ​ សេន​ និងតារាចម្រៀងជាច្រើនរូបទៀត ទៅសម្ដែងរយៈពេល៣ថ្ងៃ នៅទីក្រុងធំៗចំនួន២ គឺទីក្រុង AUCKLAND និង​ Wellington។ នៅថ្ងៃសុក្រទី១១ ខែកញ្ញា មានការប្រកួតកីឡារគុនខ្មែរ និងការសម្ដែងសិល្បៈចម្រៀងនៅក្នុងទីក្រុង AUCKLAND ប្រទេស NEW ZEALAND។ ចំណែកនៅថ្ងៃទី១២ ខែកញ្ញា មានការសម្ដែងសិល្បៈ ដោយចូលរួមច្រៀងពីតារាចម្រៀងលោក ឆាយ វិរៈយុទ្ធ និងតារាចម្រៀងវ័យក្មេង វីឌ សេន និងតារាចម្រៀងខ្មែរចាច្រើដួងទៀត នៅទីក្រុង Wellington ប្រទេស NEW ZEALAND។

ប្រធានប្រតិភូដឹកនាំកីឡាករ និងសិល្បៈរូបនេះ បានបន្តថា ចំណែកនៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា មានការប្រគំតន្ត្រីសម្ដែងសិល្បៈ ពីសំណាក់តារាចម្រៀងល្បីរបស់កម្ពុជា ស្ថិតនៅក្នុងទីក្រុង Wellington ប្រទេស NEW ZEALAND។ ការរៀបចំឲ្យមានការសម្ដែងសិល្បៈ ដោយមានតារាចម្រៀងល្បីៗពីកម្ពុជានៅពេលនេះ គឺតបតាមការសំណូមពរពីសមាគមបងប្អូនខ្មែរ កំពុងរស់នៅប្រទេសញូវហ្សេលែន ដើម្បីបានទស្សនាការប្រដាល់គុនខ្មែរផង និងបានទស្សនាការច្រៀង និងសម្ដែងរបស់តារាល្បីៗពីប្រទេសកម្ពុជាផង។

ក្នុងនាមជាអ្នកធ្លាប់ឆ្លងកាត់បទពិសោធ ការងារគ្រប់គ្រងសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ប្រចាំក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន គេសង្កេតឃើញថា លោក គង់ វិសាល តែងតែទទួលបានឱកាសពីថ្នាក់ដឹកនាំ ឲ្យដឹកនាំប្រតិភូកីឡាករ និងអ្នកសិល្បៈ ទៅចូលរួមប្រកួតនៅក្រៅប្រទេសជាហូរហែ ក្នុងនោះមានបណ្ដាប្រទេសនៅតំបន់អឺរ៉ុប មានដូចជាបារាំងផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «Boostrong គុនខ្មែរទៅកាន់ប្រទេស NEW ZEALAND» ផ្សាយផ្ទាល់​លើទំព័រ Facebook ផ្លូវការ BTV News។ នៅថ្ងៃ​សុក្រ​ ទី​១១​ ខែ​កញ្ញា​ ឆ្នាំ​២០២៦​ វេលា​ម៉ោង​ ៧​យប់​ (ម៉ោង​នៅ​ ទីក្រុង​ Auckland ប្រទេស​ New Zealand) ត្រូវ​នឹងម៉ោង​ ២​រសៀល​ ម៉ោង​នៅ​ប្រទេស​កម្ពុជា៕