លោក ថមមី អតីតស្វាមីអ្នកនាង សួស វីស្សា ចាប់ដៃជាមួយឌីជេ ខេក បង្កើតផលិតផលខ្មែរសម្រាប់ជំនួយក្រពះ និងពោះវៀន
07-09-2026 14:21
(ភ្នំពេញ)៖ ផលិតផលជំនួយក្រពះ និងពោះវៀន «Prosto» ដែលជាផលិតផលរបស់ខ្មែរ និងផលិតដោយកូនខ្មែរ បានបើកសម្ពោធជាផ្លូវការ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦នេះ ដោយមានការចូលរួម ពីភ្ញៀវកិត្ដិយសជាច្រើន នៅក្នុងសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។
លោក ខេក និងលោក ថមមី ដែលជាម្ចាស់ម៉ាកផលិតផល បានលើកឡើងថា ផលិតផលប្រូស្កូ Prosto កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដោយសារតែប្រសិទ្ធភាពខ្ពស់ ក្នុងការជួយដោះស្រាយ បញ្ហាទាក់ទងនឹងក្រពះ ពោះវៀន ជាមួយនឹងបាវចនា «អ្នកចម្បាំងដ៏អស្ចារ្យ ជាមួយបញ្ហាក្រពះ ពោះវៀន»។
លោក ខេក និងលោក ថមមី បានបន្ថែមថា ប្រូស្កូ បានបង្ហាញខ្លួនជាជម្រើសដ៏ល្អបំផុត សម្រាប់អ្នកដែលមានបញ្ហាសុខភាពទាំងនេះ។ ប្រូស្កូ ត្រូវបានគេស្គាល់ថា ជាផលិតផលដែលពូកែលេខ១ ក្នុងការបំបាត់អាការៈចុកឆ្ងល់ ភើរ រលាក ដំបៅក្រពះ និងជួយកម្ចាត់មេរោគ ក្នុងក្រពះយ៉ាងមានប្រសិទ្ធភាព។
មិនតែប៉ុណ្ណោះ ប្រូស្កូ ក៏ជួយសម្រួលដល់បញ្ហារឬសដូងបាត ជួយឱ្យការបត់ជើងមានភាពងាយស្រួល និងបំបាត់ អាការៈធ្លាក់ឈាមនៅពេលបត់ជើងធំផងដែរ។ សម្រាប់ការប្រើប្រាស់ ប្រូស្កូ គឺងាយស្រួលបំផុត ដោយគ្រាន់តែទទួលទាន២គ្រាប់ មុនអាហារពេលព្រឹក និង២គ្រាប់ទៀត មុនអាហារពេលល្ងាច។
គូសបញ្ជាក់ថា ផលិតផលប្រូស្កូ ត្រូវបានទទួលស្គាល់ ដោយវិទ្យាស្ថានស្តង់ដារកម្ពុជា ដែលបញ្ជាក់ពីគុណភាព និងសុវត្ថិភាពរបស់ផលិតផល ប្រូស្កូ មិនត្រឹមតែជាផលិតផល សម្រាប់សុខភាព ប៉ុណ្ណោះទេ ថែមទាំងជាមោទកភាពជាតិខ្មែរផងដែរ ក្រោមពាក្យស្លោក «អត្តសញ្ញាណខ្មែរ ផលិតផលខ្មែរ លើកតម្កើងជាតិខ្មែរយើង»។
ការគាំទ្រផលិតផលក្នុងស្រុកនេះ គឺជាការរួមចំណែក ដ៏សំខាន់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ និងបង្ហាញពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការផលិតនូវផលិតផល ដែលមានគុណភាពខ្ពស់ សម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជន។
ដើម្បីទទួលបានលទ្ធផលល្អប្រសើរ អ្នកប្រើប្រាស់គួរតែចៀសវាងការទទួលទានគ្រឿងផ្អាប់ និង គ្រឿងស្រវឹង៕















