JETOUR Cambodia ប្រកាសកម្មវិធីចាប់រង្វាន់ «ទិញ JETOUR ឈ្នះ JETOUR» ផ្តល់ជូនរថយន្ត JETOUR Dashing i-DM មួយគ្រឿង
07-09-2026 15:37
(ភ្នំពេញ)៖ ដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រឥតឈប់ឈរពីសំណាក់អតិថិជនកន្លងមក JETOUR Cambodia មានកិត្តិយស និងក្តីរំភើបយ៉ាងក្រៃលែងក្នុងការប្រកាសកម្មវិធីចាប់រង្វាន់ «ទិញ JETOUR ឈ្នះ JETOUR»។
កម្មវិធីនេះ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់អតិថិជនទាំងអស់ ដែលបានទិញ និងកំពុងប្រើប្រាស់ រថយន្ត JETOUR ព្រមទាំងអតិថិជនថ្មី ដែលបានសម្រេចចិត្តកក់រថយន្ត JETOUR ម៉ូឌែលណាមួយក៏ដោយ ពី JETOUR CAMBDIA ដែលចែកចាយផ្តាច់មុខដោយក្រុមហ៊ុន KNN GROUP ចាប់ពីថ្ងៃទី 08 ដល់ 29 ខែកញ្ញា ឆ្នាំ២០២៦នេះ គឺមានរយៈពេលត្រឹមតែ២០ថ្ងៃប៉ុណ្ណោះ លោកអ្នកនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើនដែលក្នុងនោះរង្វាន់ធំគឺ រថយន្ត JETOUR Dashing i-DM ដ៏ថ្មីស្រឡាងមួយគ្រឿង, នាឡិកាឆ្លាតវៃ Jetour Smart Watch 10 រង្វាន់ និងឧបករណ៍សាកថ្មរថយន្តនៅតាមគេហដ្ឋាន (Home Chargers) ចំនួន៥ រង្វាន់បន្ថែមទៀត។ សូមរួសរាន់ឡើង! រង្វាន់ធំអាចជារបស់លោកអ្នក។
គួរបញ្ជាក់ផងដែរថា JETOUR Dashing i-DM (PHEV) គឺជា SUV Hybrid ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះរវាងបច្ចេកវិទ្យាទំនើប ថាមពលបើកបរដ៏ខ្លាំងក្លា និងសុវត្ថិភាពកម្រិតខ្ពស់។ រថយន្តនេះបំពាក់ដោយម៉ាស៊ីន 1.5L Turbo ដើរដោយម៉ូទ័រអគ្គិសនី បង្កើតកម្លាំងបានរហូតដល់ 360សេះ និងកម្លាំងរមួល 530Nm ផ្គុំជាមួយប្រអប់លេខ DHT ធ្វើឱ្យការបើកបរមានភាពស្ទុះខ្លាំង និងរលូនឥតខ្ចោះ។ ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយបំពាក់អេក្រង់ទំហំ 15.6 អ៊ីញ ដំណើរការដោយឈីប Snapdragon ជំនាន់ចុងក្រោយ គាំទ្រ Apple CarPlay និង Android Auto ឥតខ្សែ អមដោយប្រព័ន្ធសំឡេង Sony រហូតដល់ ៩គ្រាប់ កញ្ចក់ការពារសំឡេងពីរជាន់ កៅអីចុចអូតូមាន Memory Seat និងប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ។
លើសពីនេះ JETOUR Dashing i-DM ផ្តល់នូវទំនុកចិត្តខ្ពស់បំផុតក្នុងការបើកបរតាមរយៈប្រព័ន្ធសុវត្ថិភាព ADAS ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព ៥៤០ដឺក្រេ និងពោងសុវត្ថិភាព ចំនួន៨។ ដើម្បីបង្កើនទំនុកចិត្តដល់អតិថិជន Jetour Cambodia បានផ្តល់ជូនការធានាយ៉ាងពិសេសលើអាគុយរហូតដល់ ៨ឆ្នាំ ឬ ១៦០,០០០ គីឡូម៉ែត្រ។
សូមជម្រាបដែរថា លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!សម្រាប់ព័ត៏មានបន្ថែម សូមលោកអ្នកអាចទាក់ទងមកលេខ ០១៧ ៧១៣ ៧១៣៕



