* យល់ដឹងផ្នែកច្បាប់៖ បទសូកប៉ាន់អ្នកបកប្រែ

ធនាគារ ABA ទទួលបានពានរង្វាន់ កិច្ចការទីផ្សារឆ្នើមប្រចាំឆ្នាំ ២០២៦ សម្រាប់យុទ្ធនាការមហាសង្រ្កាន្ត

07-09-2026 15:39

(ភ្នំពេញ)៖ ABA ដែលជាធនាគារពាណិជ្ជធំជាងគេរបស់កម្ពុជា ទទួលបានពានកិច្ចការទីផ្សារឆ្នើមប្រចាំឆ្នាំ ២០២៦ ពីកម្មវិធីពានរង្វាន់ CMO Asia Awards សម្រាប់ឧត្តមភាពក្នុងកិច្ចការទីផ្សារ និងផ្សព្វផ្សាយកិត្តិនាម ដែលជាជ័យជម្នះលើកទីបីជាប់ៗគ្នារបស់ធនាគារ នៅក្នុងប្រភេទពានរង្វាន់នេះ។

កិច្ចការផ្សព្វផ្សាយសម្រាប់ មហាសង្រ្កាន្តនាឆ្នាំនេះ បានលើកយកការបង្ហាញតាមរយៈការបង្កើតសាច់រឿងបែបប្រពៃណីវប្បធម៌ ការផលិតវីដេអូចម្រៀងស្នាដៃដើម ការបង្កើតមាតិកានានា និងបទពិសោធក្នុងអេប ABA Mobile ដ៏ថ្មីសន្លាង ក្នុងយុទ្ធនាការទីផ្សាររួមមួយដែលប្រទាក់ក្រឡាគ្នាយ៉ាងមានន័យ។ គោលគំនិតនៃយុទ្ធនាការនេះ ចង់រំលេចនូវការរួមបញ្ចូលគ្នាយ៉ាងឥតខ្ចោះនៃឌីជីថលនវានុវត្តន៍ ដែលអាចចែករំលែក និងអបអររួមគ្នាក្នុងការលើកស្ទួយវប្បធម៌ជាតិ។

ទិដ្ឋភាពពិធីបុណ្យចូលឆ្នាំខ្មែរ នៅក្នុង ABA Mobile

ពិធីចូលឆ្នាំខ្មែរឆ្នាំនេះ ABA បានបង្កើតម៉ូដរចនា មហាសង្ក្រាន្ត នៅក្នុង ABA Mobile ដោយរំលេចនូវទិដ្ឋភាពដ៏រស់រវើកនៃការរៀបចំពិធីចូលឆ្នាំខ្មែរ នៅលើផ្លែតហ្វមឌីជីថលរបស់ខ្លួន។ ម៉ូដរចនានេះ បានអនុញ្ញាតឲ្យអតិថិជនទទួលបាននូវបរិយាកាសបុណ្យទាន រាល់ពេលពួកគាត់បើកអេប សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារប្រចាំថ្ងៃ។

តាមរយៈការរួមបញ្ចូលវប្បធម៌ជាមួយនឹងឌីជីថលនវានុវត្តន៍ យុទ្ធនាការនេះបានបង្កើតបទពិសោធ ដែលអតិថិជនអាចផ្សារភ្ជាប់ជាមួយប្រពៃណីរបស់ខ្លួន តាមរយៈសេវាធនាគារដែលពួកគាត់ប្រើប្រាស់ជាប្រចាំ។ ការណ៍នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ ABA ក្នុងការពង្រីកសេវាធនាគារឌីជីថលឲ្យមានភាពទាក់ទាញ ខណៈអបអរមរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។

វប្បធម៌តាមរយៈសាច់រឿង និងតន្ដ្រី

ឆ្នាំនេះ ជំនួសឲ្យការផ្សព្វផ្សាយក្នុងស្ដង់ដារទូទៅ យុទ្ធនាការនេះបានពង្រីកវិសាលភាពលើសពី ABA Mobile តាមរយៈរឿងខ្លីចំនួនបី ដោយមានការចូលរួមសម្ដែងពីមិត្តបរទេសកំពុងរស់នៅក្នុងប្រទេសកម្ពុជា រួមជាមួយសិល្បករខ្មែរឆ្នើម និងមានប្រជាប្រិយភាពដូចជា លោកវណ្ណដា លោកថេណានិងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។ វគ្គនីមួយៗ រំលេចទិដ្ឋភាពពិធីបុណ្យចូលឆ្នាំខ្មែរ ក្នុងថ្ងៃនីមួយៗ ដោយបង្ហាញពីប្រពៃណីជាតិ និងអត្ថន័យ ក្រោមទស្សនីយភាពដែលបងប្អូនខ្មែរក្នុងស្រុក និងទស្សនិកជនអន្តរជាតិបានជ្រួតជ្រាប។

ជាមួយគ្នានេះ លោក វណ្ណដា ក៏បាននិពន្ធ និងផលិតវីដេអូចម្រៀងស្នាដៃដើមសម្រាប់យុទ្ធនាការនេះផងដែរ ដែលផ្តោតទៅលើសិរីសួស្តី ការជួបជុំញាតិមិត្តនិងការទទួលពរជ័យក្នុងឱកាសចូលឆ្នាំខ្មែរ។ វីដេអូចម្រៀងនេះ ទទួលបានអ្នកចូលទស្សនាសរុបជិត ២២លានដង នៅលើបណ្តាញរបស់លោកដែលបានក្លាយជាកិច្ចសហការ ចូលឆ្នាំខ្មែរដែលទទួលបានជោគជ័យខ្លាំងបំផុតរបស់ ABA មកទល់បច្ចុប្បន្ន។

យុទ្ធនាការនេះ បានប្រមូលផ្តុំអ្នកបង្កើតមាតិកា អ្នកលក់ដូរ និងផ្លែតហ្វមឌីជីថលរបស់ ABA ដោយបង្កើតបាននូវបទពិសោធចូលឆ្នាំថ្មីដ៏សម្បូរបែបដែលមានទំនាក់ទំនងគ្នាយ៉ាងប្រទាក់ក្រឡា ឆ្លុះបញ្ចាំងអត្ថន័យពិតនៃការប្រារព្ធពិធីបុណ្យប្រពៃណីនេះ។

ការរួមចំណែកដ៏រឹងមាំពីសំណាក់ទស្សនិកជន

តាមរយៈបណ្តាញផ្លូវការរបស់ ABA យុទ្ធនាការនេះ បានបង្ហាញវត្តមានដល់ទស្សនិកជន ជាង 170 លានដង និងទទួលបានការចូលទស្សនាជាង 90 លានដង។ តួលេខនេះ បង្ហាញពីភាពជោគជ័យនៃយុទ្ធការ តាមរយៈវិសាលភាពនៃការមើលឃើញយ៉ាងទូលំទូលាយ និងសន្ទុះគាំទ្រយ៉ាងច្រើនពីទស្សនិកជន ព្រមទាំងពង្រឹងតួនាទីរបស់ ABA Mobile ជាផ្លែតហ្វមដ៏ចម្បងសម្រាប់ផ្សារភ្ជាប់អតិថិជនជាមួយអេកូស៊ីស្ទែម ឌីជីថលរបស់ធនាគារ។

ពានឆ្នាំ ២០២៦នេះ គឺឧត្តមភាពល្អឯកសម្រាប់កិច្ចការទីផ្សារប្រចាំឆ្នាំ លើកទីបីជាប់ៗគ្នា របស់ធនាគារ ABA ពីកម្មវិធីពានរង្វាន់ CMO Asia Awards ដែលជាការទទួលស្គាល់ថា ABA នៅតែបន្តឈានមុខក្នុងសមត្ថភាពរួមបញ្ចូលឌីជីថលនវានុវត្តន៍ ជាមួយមាតិកាដែលឆ្លុះប ញ្ចាំងពីបរិបទ និងអត្តសញ្ញាណជាតិយ៉ាងពិតប្រាកដ។

តាមរយៈសមិទ្ធផលថ្មីនេះ ABA បន្តបង្ហាញឲ្យឃើញថា ការបញ្ជ្រាបមរតកវប្បធម៌ប្រពៃណី ទៅក្នុងឌីជីថលនវានុវត្តន៍ អាចបង្កើតបទពិសោធដ៏មានអត្ថន័យ ដែលចូលរួមបម្រើជាទស្សនីយភាពជូនដល់បងប្អូនខ្មែរ៕