ក្រុមហ៊ុន GAZ កំពុងសម្លឹងរកឱកាសទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា
07-09-2026 16:55
(ភ្នំពេញ)៖ ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី បានប្រកាសរកតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា។
ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី។ បង្កើតឡើងក្នុងឆ្នាំ១៩៣២ ក្រុមហ៊ុននេះបានដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនរបស់រុស្ស៊ី តាំងពីសម័យសហភាពសូវៀតរហូតមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី។
រថយន្តដែលផលិតដោយ GAZ មានចំណុចពិសេសដូចជា ភាពធន់នៃរថយន្ត GAZ ត្រូវបានរចនាឡើងសម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងនៅរុស្ស៊ី និងស្ថានភាពផ្លូវដែលមិនរាបស្មើ។ មានតម្លៃសមរម្យ បើធៀបនឹងរថយន្តមកពីអឺរ៉ុបខាងលិច ឬជប៉ុន រថយន្ត GAZ មានតម្លៃធូរថ្លៃជាង ទាំងតម្លៃទិញ និងតម្លៃថែទាំ។ ភាពងាយស្រួលក្នុងការជួសជុល គ្រឿងបន្លាស់មានតម្លៃថោក និងមានរចនាសម្ព័ន្ធម៉ាស៊ីនដែលមិនសូវស្មុគស្មាញ ងាយស្រួលដល់ជាងក្នុងការជួសជុល ហើយចំណុចសំខាន់បន្ទាប់ទៀតនោះគឺការអភិវឌ្ឍបច្ចេកវិទ្យា បច្ចុប្បន្ន GAZ បានងាកមកផលិតរថយន្តដើរដោយថាមពលអគ្គិសនី (GAZelle e-NN) ដើម្បីដើរឱ្យទាន់សម័យកាលបៃតង៕











