* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !
* ចំណេះដឹងទូទៅ៖ តម្លៃប្រេងសាំងថោកជាងគេបំផុតទាំង១០ លើពិភពលោក

UCL រដូវកាលថ្មីត្រឡប់មកវិញរាត្រីនេះ គ្រាដែល PSG សំឡឹងឈ្នះពានអឺរ៉ុប លើកទី៣ ជាប់គ្នាដូច Real ដែរ

08-09-2026 11:38

(បរទេស)៖ ព្រឹត្តិការណ៍ជើងឯកអឺរ៉ុប UEFA Champions League រដូវកាលថ្មី២០២៦-២៧ នឹងចាប់ផ្តើមដំណើរការចាប់ពីរាត្រីនេះតទៅ នៅពេលម្ចាស់ការពារតំណែងជើងឯក ២សម័យកាលចុងក្រោយ Paris St. Germain កំពុងព្យាយាមឈ្នះជើងលើកទី៣ ជាប់ៗគ្នាដូចដែល Real Madrid ធ្លាប់ធ្វើបាននាពេលកន្លងមក។

នេះជារដូវកាលទី៣ ដែល UEFA បានបង្កើនក្រុមនៅ UCL ពី ៣២ក្រុមឡើងដល់ ៣៦ក្រុម និងបែងចែកជា League Phase ដើម្បីប្រកួតវិលជុំសន្សំពិន្ទុ ក្នុងការប្រជែងកៅអីឡើងវគ្គ ១៦ក្រុមជាបន្ត។

ក្រុមជើងឯកលីគបារាំង PSG ជាម្ចាស់ជើងឯក UCL ២សម័យកាលចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំរបស់លោក Luis Enrique ដែលបានកំពុងព្យាយាមឈ្នះជើងឯកជាលើកទី៣ ជាប់ៗគ្នាទៀតផង គិតចាប់តាំងពីក្រុមអេស្ប៉ាញ Real Madrid ធ្លាប់ធ្វើបានកាលឆ្នាំ២០១៦-២០១៨ ស្ថិតក្រោមការដឹកនាំដោយលោក Zinedine Zidane។

នៅចាំបានថា អង់គ្លេសមានដល់ទៅ ៥ក្លិបឯណោះបានព្យាយាមបញ្ឈប់ពួកគេ និងជាពិសេសមានកាំភ្លើងធំ Arsenal បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ដោយបានត្រឹមតែរងជើងឯកប៉ុណ្ណោះ ដោយចាញ់បាល់ ១១ម៉ែត្រកាត់សេចក្តី ទោះស៊ុតគ្រាប់នាំមុខតាំងពីវគ្គទី១ ក៏ដោយ៕