* ស្លូវេនី បើកភ្លើងខៀវឱ្យប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD របស់ Tesla មុនការបោះឆ្នោតសម្រេចទូទាំងអឺរ៉ុប
* CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំនៅអង់គ្លេស៖ «ការខ្វះខាតបន្ទះឈីប ធ្វើឱ្យរាំងស្ទះដល់ AI ក្នុងការស្វែងរកវិធីព្យាបាលជំងឺមហារីក»
* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !

គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run លើកទី៤ រំពឹងមានអ្នកចូលរួមកើនដល់ ៥ពាន់នាក់

08-09-2026 17:27

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងបន្ដរៀបចំព្រឹត្តិការណ៍រត់កម្សាន្ដ AIA Pink Run លើកទី៤ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ជាមួយក្ដីរំពឹងមានអ្នកចូលរួមកើនដល់ ៤ ទៅ ៥ពាន់នាក់។ នេះបើការបង្ហាញសុទិដ្ឋិនិយមរបស់គណៈកម្មការរៀបចំ ក្នុងសន្និសីទសារព័ត៌មាន ដឹកនាំដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ NOCC នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ក្រោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល NOCC សហការជាមួយវិស័យឯក បានរៀបចំព្រឹត្តិការណ៍នេះរៀងរាល់ឆ្នាំ ដើម្បីជំរុញសកម្មភាពកីឡាដល់ប្រជាពលរដ្ឋផង និងចូលរួមយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ផង។ ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍នេះ មានកំណើនអ្នកចូលរួមគួរឲ្យកត់សម្គាល់ ដែលបង្ហាញឲ្យឃើញពីគុណតម្លៃព្រឹត្តិការណ៍ក្នុងការរួមចំណែកជួយដល់ការងារសង្គម ក៏ដូចជាការលើកកម្ពស់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ។

លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មការម៉ារ៉ាតុងកម្ពុជាថា ព្រឹត្តិការណ៍នេះ មាន ៣វិញ្ញាសា រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២.២៥គីឡូម៉ែត្រ ដែលគ្រោងនឹងចេញដំណើរ និងបញ្ចប់នៅសួនច្បារវត្តបទុមវតី រាជធានីភ្នំពេញ។ បច្ចុប្បន្នមានអត្តពលិកជាតិ-អន្ដរជាតិជាង ២ពាន់នាក់បានចុះឈ្មោះរួចរាល់ តែទម្រាំដល់ថ្ងៃកម្មវិធីផ្លូវការ លោកសង្ឃឹមថា ឆ្នាំនេះ អាចមានកំណើនអ្នកចូលរួមចន្លោះពី ៤ ទៅ ៥ពាន់នាក់។ តាមរយៈនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់ចុះឈ្មោះ ព្រោះសម្ភារៈមានកំណត់៕