* ស្លូវេនី បើកភ្លើងខៀវឱ្យប្រព័ន្ធបើកបរស្វ័យប្រវត្តិ FSD របស់ Tesla មុនការបោះឆ្នោតសម្រេចទូទាំងអឺរ៉ុប
* CEO ក្រុមហ៊ុនបច្ចេកវិទ្យាធំនៅអង់គ្លេស៖ «ការខ្វះខាតបន្ទះឈីប ធ្វើឱ្យរាំងស្ទះដល់ AI ក្នុងការស្វែងរកវិធីព្យាបាលជំងឺមហារីក»
* ការប្រើប្រាស់ «Reel» របស់ CoolApp កើនឡើងយ៉ាងខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ក្លាយជាទីកន្លែងសម្រាប់បង្ហោះផ្សព្វផ្សាយផលិតផលផ្សេងៗដោយសេរី !

Mbappe ធ្លាក់ចូលក្នុងបញ្ជីកីឡាករទាំង ៥នាក់ដែលទាត់បញ្ចូលទីច្រើនជាងគេ ក្នុងប្រវត្តិសាស្រ្ត UCL

09-09-2026 09:52

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe បានស្ថិតក្នុងបញ្ជីក្នុងចំណោមកីឡាករ ៥នាក់ដែលស៊ុតបញ្ចុលទីពានរង្វាន់អឺរ៉ុប UEFA Champions League ច្រើនជាងគេ នៅពេល Real Madrid យកឈ្នះ Inter Milan ដោយលទ្ធផល ២-១ នៅថ្ងៃបើកឆាករដូវកាលថ្មីយប់មិញនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយ ប្រធានក្រុមជម្រើសជាតិបារាំង វ័យ ២៧ឆ្នាំរូបនេះ បានផ្តើមរកបាន ១គ្រាប់បើកឆាកនៅនាទី១៤ ពីការបញ្ជូនរបស់ Brahim Diaz និងក៏ជាគ្រាប់ដំបូងនៃក្រុមរបស់លោក Jose Mourinho ទៀតផង ដោយគិតជារួមកើនបាន ៧១គ្រាប់ ពីការចូលលេងនៅ UCL បាន ៩៩ប្រកួត។

នេះមានន័យថា Mbappe បានស្ថិតនៅលេខរៀងទី៥ ដែលទាត់បញ្ចូលទីនៅ UCL បន្ទាប់ពី Karim Benzema រកបាន ៩០គ្រាប់, Robert Lewandowski ១០៩គ្រាប់, Lionel Messi មាន ១២៩គ្រាប់ និង Cristiano Ronaldo ច្រើនជាងគេមានដល់ទៅ ១៤០គ្រាប់។

ទោះជាយ៉ាងណា ម្ចាស់ស្បែកជើងមាស Golden Boot នៅ World Cup ២សម័យចុងក្រោយមាន ៧១គ្រាប់ស្មើជាមួយ Raul អតីតឈ្នះពាន UCL ៣លើកជាមួយ Real Madrid ប៉ុន្តែចូលលេងបាន ១៤២ប្រកួតច្រើនជាង Mbappe។

Real អតីតជើងឯក UCL ១៥សម័យកាលច្រើនជាងគេ បានកំពុងសំឡឹងពីការគេចចេញ តាមរយៈមិនឈ្នះពានណាមួយសោះក្នុងចំណោម ២សម័យកាលចុងក្រោយនេះ ក្នុងចំណោមពានធំៗទាំង៣ មានដូចជា UCL, La Liga និងពាន Copa del Rey៕