Kane ស្ថិតក្នុងបញ្ជីកីឡាករទាំង ៣០នាក់ ពីការប្រជែងពានបាល់មាស Ballon dÓr ឆ្នាំ២០២៦
09-09-2026 10:46
(ម៉ូនិច)៖ ខ្សែប្រយុទ្ធនៃក្លិប Bayern Munich គឺ Harry Kane ក៏មានឈ្មោះក្នុងចំណោមកីឡាករទាំង ៣០នាក់ដំបូង ដើម្បីប្រជែងយកពានឯកត្តជនបាល់មាស Ballon dÓr 2026 ក្នុងចំណោមកីឡាករទាំង ៣នាក់មកពីអង់គ្លេសទៀតផង។
ប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះ ស៊ុតបាន ៧៣គ្រាប់សរុបគ្រប់កម្មវិធីប្រកួតសម្រាប់ក្លិប និងជម្រើសជាតិកាលពីរដូវកាលមុន។
ទន្ទឹមគ្នានោះ ខ្សែបម្រើ Jude Bellingham របស់ Real Madrid និង Declan Rice របស់កាំភ្លើងធំ Arsenal ក៏មានឈ្មោះដូច Kane ដែរ នៅពេលខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ និងរកបាន ៨គ្រាប់នៅ World Cup 2026 សម្រាប់អាហ្សង់ទីន Lionel Messi ក៏មានឈ្មោះ និងរំពឹងឈ្នះពាន Ballon dÓr ជាលើកទី៩ ទៀតផង។
គួរបញ្ជាក់ផងថា ការប្រកាសលទ្ធផលកីឡាករជយលាភី និងគម្រប់ខួប ៧០ឆ្នាំនៃការបង្កើតពានឯកត្តជនដោយស្ថាប័នបាល់ទាត់បារាំង France Football តាំងពីឆ្នាំ១៩៥៦ នឹងត្រូវប្រកាសនៅឯពិធីដែលរៀបចំនៅទីក្រុង London ប្រទេសអង់គ្លេសនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៕




