* Messi ដែលទើបលាឈប់ពីជម្រើសជាតិ ព្រមព្រៀងទិញក្លិបក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ទោះស្ថិតនៅលេខរៀងទី២០ ក៏ដោយ
* ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ
* Google បោះទុន ១៥ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI នៅហ្វាំងឡង់ និងចុះកិច្ចសន្យាទិញថាមពលបរមាណូ
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក
* ចំណេះដឹងទូទៅ៖ ១០ហេតុការណ៍ ដែលបំផ្លាញបេតិកភណ្ឌដោយសារសង្គ្រាម និងជម្លោះ

លោក ឌី វិជ្ជា៖ បាល់ទាត់រីកចម្រើនមកដល់សព្វថ្ងៃ កើតចេញពីការដឹកនាំតាំងពីបាតដៃទទេរបស់នាយឧត្តមសេនីយ៍ សៅ សុខា

09-09-2026 12:33

(ភ្នំពេញ)៖ លោក ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល និងភាពរីកចម្រើននានា នៃវិស័យកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានដឹកនាំសហព័ន្ធតាំងពីបាតដៃទទេ រហូតបាល់ទាត់រីកចម្រើនដល់សព្វថ្ងៃ។

ការលើកឡើងនេះ បន្ទាប់ពីផ្ទុះការវែកញែកអំពីតំណែងប្រធានសហព័ន្ធ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីក្រុមជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជា ធ្វើមិនបានគាប់ប្រសើរក្នុងការប្រកួតជម្រុះពានរង្វាន់យុវជនអាយុក្រោម ២០ឆ្នាំទ្វីបអាស៊ី ដែលកម្ពុជាធ្វើម្ចាស់ផ្ទះកាលពីថ្មីៗ ស្របពេលមានអ្នកគាំទ្រមួយចំនួន បានស្នើឲ្យលោកនាយឧត្តមសេនីយ៍ លាលែងពីតំណែងប្រធានសហព័ន្ធ។

ជាមួយការផ្ទុះនូវប្រធានបទដ៏រសើបនេះ លោក ឌី វិជ្ជា បានរំលឹក តាមរយៈសំណេរលើបណ្ដាញសង្គមរបស់ខ្លួនយ៉ាងដូច្នេះថា «ឯកឧត្តម សៅ សុខា បានដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាតាំងពីបាតដៃទទេ។ វិស័យបាល់ទាត់កម្ពុជា អាចរីកចម្រើនមកដល់សព្វថ្ងៃនេះ ក៏ដោយសារការលះបង់ ការខិតខំប្រឹងប្រែង និងគំនិតផ្ដួចផ្ដើមច្នៃប្រឌិតរបស់ឯកឧត្តម ក្នុងការកសាង និងអភិវឌ្ឍវិស័យនេះជាបន្តបន្ទាប់»

លោកបន្ដថា «កន្លងមក យើងធ្លាប់លេងចាញ់គេច្រើនគ្រាប់ស្ទើរគ្រប់ការប្រកួត ធ្លាប់មានក្លិបត្រឹមតែមួយឬពីរប៉ុណ្ណោះ ហើយសូម្បីតែក្លិបបរទេស ក៏គ្មានអ្នកចង់មកប្រកួតជាមួយយើងផង។ ក្លិបព្រះខ័នរាជស្វាយរៀង អាចរីកចម្រើនបាន ក៏ជាផ្នែកមួយនៃសមិទ្ធផលក្នុងវិស័យបាល់ទាត់កម្ពុជា ដែលឯកឧត្តម សៅ សុខា រួមចំណែកកសាង ឱ្យក្លិបមានការអភិវឌ្ឍមកដល់សព្វថ្ងៃ»

គួរដឹងថា នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវបានទទួលស្គាល់ជាថ្នាក់ដឹកនាំ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត និងធនធាន ដើម្បីប្រែក្លាយបាល់ទាត់ទំនើបនៅកម្ពុជា តាំងពីកម្រិតទាប ទាំងហេដ្ឋរចនាសម្ព័ន្ធ ធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស រហូតក្លាយជាក្រុមមួយ ដែលអាចប្រកួតប្រជែង និងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសហគមន៍បាល់ទាត់តំបន់ និងអន្ដរជាតិ ទាំងក្របខណ្ឌក្លិប និងក្រុមជម្រើសជាតិផងដែរ៕