Torres តារា World Cup 2026 ធ្វើបានហែតទ្រីក ជួយក្រុមការពារជើងឯក PSG បំបាក់ Bratislava ៦-១ បើកឆាក UCL
10-09-2026 10:12
(ប៉ារីស)៖ ខ្សែប្រយុទ្ធ Ferran Torres អ្នកទាត់បញ្ចូលគ្រាប់ជ័យជម្នះនៅផ្តាច់ព្រ័ត្រ World Cup 2026 រកបាន ៣គ្រាប់ម្នាក់ឯង រួមចំណែកជួយក្លិបថ្មីរបស់គេ Paris St-Germain បំបាក់គូប្រជែង Slovan Bratislava ៦-១ នៅថ្ងៃបើកឆាក UEFA Champions League 2026-27 យប់មិញនេះ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករអន្តរជាតិអេស្ប៉ាញដែលបានចាកចេញពីក្លិប FC Barcelona មកចូលរួមជាមួយក្រុមការពារតំណែងជើងឯកអឺរ៉ុប PSG រដូវកាលនេះ ធ្វើបានយ៉ាងល្អ និងប្រកបដោយឥទ្ធិពលជាមួយក្លិបរបស់បារាំងនាពេលនេះ ក្រោយពេលមិត្តរួមក្រុមដែលជាម្ចាស់ពាន Ballon dÓr គឺ Dembele ធ្វើបាន ២គ្រាប់បើកឆាកត្រឹមគម្លាត ៦នាទីពីគ្នាប៉ុណ្ណោះ។
ជាមួយគ្នានោះដែរ Fabian Ruiz ជាអ្នករកបានគ្រាប់ទី៦ ចុងម៉ោង ពីការទាត់ចេញពីជ្រុងម្ខាងសម្រាប់ PSG ដោយពុំទាន់រកបានជ័យជម្នះនៅ Ligue 1 នារដូវកាលថ្មី ក្រៅពីស្មើ២ និងចាញ់១ ក្នុងនាមជាក្រុមការពារតំណែងជើងឯកផងនោះ និងធ្លាក់ទៅឈរនៅលេខរៀងទី១៣ ក្នុងតារាងពិន្ទុជាបណ្តោះអាសន្ន។
កីឡាករ Suleiman Camara ជាអ្នករកបានតែ ១គ្រាប់សម្រាប់ក្រុមភ្ញៀវពី ១ប្រកួតបើកឆាកនៅ League Phase តាមរយៈទាត់ជើងស្តាំក្នុងរយៈចម្ងាយ ៦យ៉ាត ក្រោយពេលត្រូវបានម្ចាស់ផ្ទះ PSG នាំមុខ ៥គ្រាប់ទៅហើយនោះ៕



