* Messi ដែលទើបលាឈប់ពីជម្រើសជាតិ ព្រមព្រៀងទិញក្លិបក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ទោះស្ថិតនៅលេខរៀងទី២០ ក៏ដោយ
* ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ
* Google បោះទុន ១៥ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI នៅហ្វាំងឡង់ និងចុះកិច្ចសន្យាទិញថាមពលបរមាណូ
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក
* ចំណេះដឹងទូទៅ៖ ១០ហេតុការណ៍ ដែលបំផ្លាញបេតិកភណ្ឌដោយសារសង្គ្រាម និងជម្លោះ

ផ្លូវការហើយ! Apple ប្រកាសចេញ Apple Watch Series 12 និង Watch Ultra 4 បំពាក់បន្ទះឈីប S11 ព្រមទាំងបច្ចេកវិទ្យាសុខភាព «Health Sensing» កម្រិតខ្ពស់បំផុត

10-09-2026 10:36

(បរទេស)៖ ក្រុមហ៊ុន Apple បានប្រកាសជាផ្លូវការនូវនាឡិកាឆ្លាតវៃជំនាន់ថ្មីបំផុតរបស់ខ្លួន គឺ Apple Watch Series 12 និង Apple Watch Ultra 4 ដែលត្រូវបានកែលម្អយ៉ាងស៊ីជម្រៅលើផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត សេនស័រសុខភាព និងថាមពលថ្ម។ ការបង្ហាញខ្លួននៅពេលនេះ ផ្តោតសំខាន់ទៅលើការផ្តល់ជូននូវបទពិសោធន៍ប្រើប្រាស់ដែលឆ្លាតវៃ និងស៊ីជម្រៅជាងមុនសម្រាប់អ្នកស្រឡាញ់សុខភាព និងការហ្វឹកហាត់កីឡា។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena។

១. បច្ចេកវិទ្យាសុខភាព និងកម្រិតភាពត្រឹមត្រូវកម្រិតខ្ពស់បំផុត (Health Sensing System)

ចំណុចលេចធ្លោជាងគេបំផុតនៅលើនាឡិកាស៊េរីថ្មីទាំងនេះ គឺការបំពាក់នូវប្រព័ន្ធដានសុខភាព (Health Sensing System) ថ្មី រួមជាមួយនឹងបន្ទះឈីប S11 ដ៏មានឥទ្ធិពល ដែលធ្វើឱ្យវាមានសមត្ថភាពវាស់ចង្វាក់បេះដូងបានយ៉ាងល្អឥតខ្ចោះ។

ទាក់ទងនឹងចំណុចនេះ ក្រុមហ៊ុន Apple បានបញ្ជាក់យ៉ាងមុតមាំតាមរយៈរបាយការណ៍ផ្លូវការថា៖ «ឧបករណ៍ពាក់ឆ្លាតវៃថ្មីរបស់យើងមានសមត្ថភាពវាស់ចង្វាក់បេះដូងត្រឹមត្រូវបំផុតជាងឧបករណ៍ពាក់ណាមួយទាំងអស់ ដែលជាអ្វីត្រូវបានផ្ទៀងផ្ទាត់តាមរយៈការសិក្សាលើអ្នកចូលរួមជាង ១,០០០នាក់ ដោយប្រៀបធៀបជាមួយនឹងដៃគូប្រកួតប្រជែងឈានមុខគេក្នុងឧស្សាហកម្មនេះ»។

បន្ថែមពីលើនេះ នាឡិកាទាំងពីរម៉ូដែលនឹងធ្វើការវាស់ចង្វាក់បេះដូងរបស់អ្នករៀងរាល់ ៥វិនាទីម្តង ខណៈដែលអត្រាប្រែប្រួលចង្វាក់បេះដូង (HRV) ត្រូវបានវាស់ញឹកញាប់ជាងមុនដល់ទៅ ២៤ដង បើធៀបនឹងម៉ូដែលចាស់ៗ។ វាក៏បានបន្ថែមនូវមុខងារថ្មីៗដូចជា៖
-Readiness Score (ពិន្ទុបង្ហាញពីភាពត្រៀមខ្លួនរួចរាល់របស់រាងកាយ)៖ ពិន្ទុចាប់ពី ០ ដល់ ១០ ដើម្បីជួយឱ្យអ្នកដឹងពីកម្រិតរាងកាយថាតើត្រៀមខ្លួនរួចរាល់កម្រិតណាសម្រាប់ការហ្វឹកហាត់។
-Health Age & Longevity Tab៖ មុខងារថ្មីក្នុងកម្មវិធី Health ដែលអាចចងក្រងរង្វាស់សន្ទស្សន៍ VO₂ max, ចង្វាក់បេះដូងពេលសម្រាក, HRV និងដំណេក ដើម្បីប្រៀបធៀបថាតើអាយុសុខភាពរបស់អ្នកក្មេង ឬចាស់ជាងអាយុពិតប្រាកដ។

២. បច្ចេកវិទ្យាសំឡេងឆ្លាតវៃ (Audio Intelligence) និងបន្ទះឈីប S11

ការបំពាក់មីក្រូហ្វូនជំនាន់ថ្មី រួមផ្សំជាមួយបន្ទះឈីប S11 បានបើកទ្វារស្វាគមន៍មុខងារ Audio Intelligence ដែលជួយគាំទ្រដល់សុខភាព និងភាពងាយស្រួលក្នុងការរស់នៅ៖
- វាអាចជួយជូនដំណឹងដល់អ្នកមានបញ្ហាការស្តាប់ឱ្យដឹងពីសំឡេងសំខាន់ៗជុំវិញខ្លួន (Sound Recognition)។
- មុខងារ Siri Recap ជួយបង្កើតចំណងជើង និងចំណុចសំខាន់ៗពីការសន្ទនាដោយស្វ័យប្រវត្តិ។
- មុខងារ Live Rewind និងកម្មវិធី Shazam ដែលជួយបង្ហាញបទភ្លេងកំពុងចាក់នៅជុំវិញខ្លួនអ្នកភ្លាមៗនៅលើអេក្រង់។

៣. ការអភិវឌ្ឍថាមពលថ្ម សម្ភារៈតួខ្លួន ជម្រើសពណ៌ និងខ្សែនាឡិកា

- Apple Watch Ultra 4៖ ត្រូវបានកែលម្អថាមពលថ្មឱ្យកាន់តែខ្លាំងក្លា ដោយប្រើប្រាស់បានរហូតដល់ ៥០ម៉ោង សម្រាប់ការប្រើប្រាស់ធម្មតា (កើនឡើង ១៩% ជាងម៉ូដែលមុន) និងអាចរត់បានដល់ ៨៤ម៉ោង ក្នុងទម្រង់សន្សំសំចៃថ្ម (Low Power Mode)។ វាផលិតឡើងពីទីតានីញ៉ូមថ្នាក់ទី 5 (Grade 5 titanium) ដោយមាន ២ ពណ៌គឺ Natural Titanium និង Black Titanium។
- Apple Watch Series 12 (មានទំហំ 42mm និង 46mm)៖ ផ្តល់ថាមពលថ្ម ២៤ម៉ោងសម្រាប់ការប្រើប្រាស់ធម្មតា និងកើនឡើងដល់ ១០ម៉ោងសម្រាប់ការហ្វឹកហាត់ក្រៅផ្ទះ (កើន ២៥%)។ Series 12 នាំយកជម្រើសសម្ភារៈ និងពណ៌យ៉ាងប្រណីត៖
- ម៉ូដែលអាលុយមីញ៉ូម (បំពាក់កញ្ចក់ Ceramic Shield 2 រឹងមាំជាងមុន ៦០%)៖ មានពណ៌ Dark Bronze (សំរិទ្ធចាស់), Black (ខ្មៅ), Light Gold (មាសស្រាល) ដែលសុទ្ធសឹងជាពណ៌ថ្មី និងពណ៌ Space Grey (ប្រផេះ)។
- ម៉ូដែលទីតានីញ៉ូម (កែច្នៃឡើងវិញ ១០០%)៖ មានពណ៌ Radiant Gold (មាសភ្លឺចែងចាំង) «ពណ៌ថ្មី» និងពណ៌ Natural Titanium។
- ម៉ូដែលសេរ៉ាមិច (ការវិលត្រឡប់មកវិញសម្រាប់ស៊េរីធម្មតា)៖ មានពណ៌ Pearl White និង Night Blue។

- ជម្រើសខ្សែនាឡិកាថ្មីៗ (Bands)៖
- Trail Loop៖ មាន ៣ ពណ៌គឺ Dark Umber, Sand និង Burgundy។
- Alpine Loop៖ មាន ៣ ពណ៌គឺ Desert, Dark Olive និង Burgundy។
- Ocean Band (បែបស្រអាប់ថ្លា / Translucent finish)៖ មាន ៣ ពណ៌គឺ Translucent Gray, Translucent Kelp និង Translucent Black។

៤. កាលបរិច្ឆេទដាក់លក់ និងតម្លៃខ្លួន
Apple Watch Series 12 និង Apple Watch Ultra 4 ចាប់បើកឱ្យបញ្ជាទិញជាមុន (Pre-order) ចាប់ពីថ្ងៃនេះតទៅ និងត្រៀមដាក់លក់ផ្លូវការនៅថ្ងៃទី១៨ ខែកញ្ញាខាងមុខនេះ ដោយ Apple Watch Series 12 មានតម្លៃចាប់ពី ៣៩៩ដុល្លារ និង Apple Watch Ultra 4 មានតម្លៃចាប់ពី ៧៩៩ដុល្លារ៕