* Messi ដែលទើបលាឈប់ពីជម្រើសជាតិ ព្រមព្រៀងទិញក្លិបក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ទោះស្ថិតនៅលេខរៀងទី២០ ក៏ដោយ
* ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ
* Google បោះទុន ១៥ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI នៅហ្វាំងឡង់ និងចុះកិច្ចសន្យាទិញថាមពលបរមាណូ
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក
* ចំណេះដឹងទូទៅ៖ ១០ហេតុការណ៍ ដែលបំផ្លាញបេតិកភណ្ឌដោយសារសង្គ្រាម និងជម្លោះ

Messi ដែលទើបលាឈប់ពីជម្រើសជាតិ ព្រមព្រៀងទិញក្លិបក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ទោះស្ថិតនៅលេខរៀងទី២០ ក៏ដោយ

10-09-2026 11:01

(បរទេស)៖ ខ្សែប្រយុទ្ធលេខ១០ Lionel Messi បានព្រមព្រៀងក្នុងជំហានដំបូង ក្នុងការទិញភាគហ៊ុនក្នុងក្លិប Eldense ដែលបានកំពុងលេងនៅក្របខណ្ឌទី២ អេស្ប៉ាញ La Liga 2។ នេះបើយោងតាមការបញ្ជាក់ពីក្លិបខាងលើ និងត្រូវបានដកស្រង់ចុះផ្សាយដោយ BBC។

នេះមានន័យថា Eldense នឹងក្លាយជាក្លិបទី២ នៅប្រទេសអេស្ប៉ាញដែលកីឡាករវ័យ ៣៩ឆ្នាំដោយទើបលាឈប់លេងឱ្យជម្រើសជាតិអាហ្សង់ទីន Messi វិនិយោគ បន្ទាប់ពីទិញភាគហ៊ុនក្នុងក្លិប Cornella ស្ថិតក្នុងតំបន់ Catalan កាលពីខែមេសា ឆ្នាំ២០២៦ មកដែរ។

បច្ចុប្បន្នក្លិបដែលមានមូលដ្ឋាននៅតំបន់ Alicante មួយនេះទើបរកបាន ២ពិន្ទុ ក្នុងចំណោម ៤ប្រកួតរដូវកាលថ្មី និងស្ថិតនៅលេខរៀងទី២០ ជាបណ្តោះអាសន្នផងដែរនៃតារាង La Liga 2 ដោយទើបដកគ្រូបង្វឹក Claudio Barragan ចេញពីតំណែងកាលពីដើមសប្តាហ៍នេះ។

គួររំលឹកផងថា Messi បានចាកចេញពីប្រទេសនៅតំបន់អាមេរិកឡាទីន អាហ្សង់ទីនមករស់នៅ និងប្រកបអាជីពបាល់ទាត់នៅអេស្ប៉ាញតាំងពីរូបគេមានអាយុទើបតែ ១៣ឆ្នាំម្ល៉េះ និងត្រូវបានជ្រើសរើសចូលលេងក្នុងក្រុមធំ FC Barcelona ក្នុងអាយុ ១៧ឆ្នាំនាអំឡុងខែតុលា ឆ្នាំ២០០៤។

មិនត្រឹមតែ Messi ដែលទិញក្លិបនៅអេស្ប៉ាញ អតីតគូប្រជែងលើវាលស្មៅ Cristiano Ronaldo ដែលកំពុងប្រកបអាជីពនៅក្លិប Al-Nassr ក៏បានចំណាយលុយទិញភាគហ៊ុនប្រមាណ ២៥% ក្នុងក្លិប Almeria កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ដែរ៕