* Messi ដែលទើបលាឈប់ពីជម្រើសជាតិ ព្រមព្រៀងទិញក្លិបក្នុងក្របខណ្ឌទី២ អេស្ប៉ាញ ទោះស្ថិតនៅលេខរៀងទី២០ ក៏ដោយ
* ក្រសួងទេសចរណ៍ និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សរណៈនៃការយោគយល់គ្នាបើកសម្ពោធកម្មវិធីថ្មី និងពុំធ្លាប់មានកន្លងមក «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដើម្បីជំរុញសក្ដានុពលទេសចរណ៍ គោលដៅទេសចរណ៍ និងម្ហូបអាហារខ្មែរ
* Google បោះទុន ១៥ ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធ AI នៅហ្វាំងឡង់ និងចុះកិច្ចសន្យាទិញថាមពលបរមាណូ
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក
* ចំណេះដឹងទូទៅ៖ ១០ហេតុការណ៍ ដែលបំផ្លាញបេតិកភណ្ឌដោយសារសង្គ្រាម និងជម្លោះ

OpenAI ជំរុញឱ្យមានការបង្កើតច្បាប់ជាតិស្តីពីសុវត្ថិភាព AI ចំពេលមានការព្រួយបារម្ភពីប្រព័ន្ធ AI ស្វ័យប្រវត្តិ

10-09-2026 16:59

(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសជំរុញឱ្យសហរដ្ឋអាមេរិក ដាក់ចេញនូវតម្រូវការសុវត្ថិភាពជាតិ ស្តីពីបញ្ញាសិប្បនិម្មិត (AI) ប្រភេទតម្រូវឱ្យមានកាតព្វកិច្ច ដោយសារតែការបារម្ភថា បច្ចេកវិទ្យានេះអាចនឹងអភិវឌ្ឍខ្លួនឯងយ៉ាងលឿនពេក ហើយការសន្យាដោយស្ម័គ្រចិត្តលែងមានប្រសិទ្ធភាពគ្រប់គ្រាន់ទៀតហើយ។

លោក Chris Lehane នាយកផ្នែកកិច្ចការជាសកលរបស់ក្រុមហ៊ុន OpenAI បានលើកឡើងក្នុងប្លុកផ្លូវការមួយថា «ការរំពឹងទុកនៃការអភិវឌ្ឍ AI ដែលជំរុញដោយ AI ផ្ទាល់ គឺទាមទារច្រើនជាងការប្តេជ្ញាចិត្តដោយស្ម័គ្រចិត្ត។ សហរដ្ឋអាមេរិកត្រូវការបទប្បញ្ញត្តិថ្នាក់ជាតិដែលមានលក្ខណៈជាកាតព្វកិច្ច និងផ្អែកលើសមត្ថភាព ដែលអាចវិវត្តទៅតាមការរីកចម្រើនរបស់បច្ចេកវិទ្យា»។

ការអំពាវនាវនេះធ្វើឡើង ចំពេលដែលមានហេតុការណ៍ជាច្រើន ដែលប្រព័ន្ធ AI ពីក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ រួមទាំង OpenAI ផងដែរ បានព្យាយាម ឬអាចចូលទៅកាន់ប្រព័ន្ធខាងក្រៅដោយគ្មានការអនុញ្ញាតក្នុងអំឡុងពេលធ្វើតេស្ត។ បញ្ហានេះបានបង្ហាញពីការពិបាកក្នុងការគ្រប់គ្រង និងទប់ស្កាត់ឥរិយាបថដែលមិនបានរំពឹងទុករបស់ភ្នាក់ងារ AI កម្រិតខ្ពស់ ដែលជំរុញឱ្យមានការអំពាវនាវឱ្យបង្កើតច្បាប់សុវត្ថិភាពកាន់តែតឹងរ៉ឹង។ ក្រុមហ៊ុន OpenAI ក៏បានទទូចដល់សភាអាមេរិក ឱ្យអនុម័តច្បាប់នេះមុនពេលសម័យប្រជុំបិទបញ្ចប់ ខណៈដែលរដ្ឋមួយចំនួនក្នុងប្រទេសអាមេរិកបានចាប់ផ្តើមបង្កើតច្បាប់គ្រប់គ្រង AI ផ្ទាល់ខ្លួនរួចទៅហើយ។

ខ្លឹមសារសំខាន់ៗដែល OpenAI ចង់ឱ្យមានក្នុងច្បាប់ជាតិ៖
១៖ ស្តង់ដារនៃការធ្វើតេស្ត ការដាក់ចេញនូវបទដ្ឋានច្បាស់លាស់ក្នុងការវាយតម្លៃប្រព័ន្ធ AI កម្រិតខ្ពស់។
២៖ ការវាយតម្លៃដោយភាគីទីបី (Independent Assessments) ការត្រួតពិនិត្យឯករាជ្យពីស្ថាប័នក្រៅ។
៣៖ ការការពារផ្នែកសន្តិសុខស៊ីនធឺណិត (Cybersecurity Protections): ការពង្រឹងសុវត្ថិភាពទិន្នន័យ និងប្រព័ន្ធ។
៤៖ ច្បាប់រាយការណ៍ពីឧប្បត្តិហេតុ (Incident-Reporting Rules): កាតព្វកិច្ចក្នុងការរាយការណ៍បន្ទាន់ពេលមានបញ្ហាកើតឡើង។

ទន្ទឹមនឹងការជំរុញកម្រិតជាតិ ក្រុមហ៊ុន OpenAI ក៏បានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះបទប្បញ្ញត្តិ AI នៅក្នុងរដ្ឋកាលីហ្វ័រញ៉ាដែលរួមមាន ការវាយតម្លៃពីភាគីទីបីឯករាជ្យ ស្តង់ដារអ្នកសវនកម្ម AI ការការពារកុមារ និងការទប់ស្កាត់ការគំរាមកំហែងផ្នែកជីវសាស្ត្រ ។​ ទោះបីជាយ៉ាងណាក៏ដោយ OpenAI បានបញ្ជាក់ថា ការកសាងស្តង់ដារជាតិរបស់សហរដ្ឋអាមេរិក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឈានទៅរកការបង្កើត ស្តង់ដារអន្តរជាតិដែលមានភាពស្របគ្នា សម្រាប់ពិភពលោកទាំងមូលផងដែរ៕