* CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !
* NOCC រំពឹងកីឡាសក្ដានុពលមួយចំនួន មានលទ្ធភាពដណ្ដើមមេដាយ ក្រោយកំណត់ ១៤ប្រភេទកីឡា ទៅប្រកួតកីឡាអាស៊ី នៅជប៉ុន
* Anthropic បង្ក្រាបយុទ្ធនាការលួចប្រើប្រាស់ AI របស់រុស្ស៊ី និងចិន ដែលតម្រង់ទិសដៅលើម៉ូឌែល Claude
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក

ព្រឹត្តិការណ៍ GANZBERG EQUINOX RUN 2026 រត់ដើម្បីទេសចរណ៍ជាតិ និងមោទនភាពខ្មែរ នៅអង្គរវត្ត

10-09-2026 18:26

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការឧបត្ថម្ភធំដោយ GANZBERG បានសហការគ្នារៀបចំព្រឹត្តិការណ៍ «GANZBERG EQUINOX RUN 2026» ដ៏ធំអស្ចារ្យមួយ ដើម្បីអបអរសាទរព្រឹត្តិការណ៍សមរាត្រីរដូវវស្សា ដែលព្រះអាទិត្យនឹងរះចំកណ្ដាលកំពូលប្រាង្គប្រាសាទអង្គរវត្ត។ ព្រឹត្តិការណ៍នេះនឹងបង្កើតជាការចងចាំដ៏អស្ចារ្យប្រចាំឆ្នាំនៅលើទឹកដីអច្ឆរិយៈខេត្តសៀមរាប។

ព្រឹត្តិការណ៍រត់កម្សាន្តនេះមានគោលបំណងសំខាន់ៗចំនួនបីគឺ៖ រត់ដើម្បីផ្សព្វផ្សាយទេសចរណ៍ រត់ដើម្បីសប្បុរសធម៌ និងរត់ដើម្បីមោទនភាពជាតិខ្មែរ។ នេះជាឱកាសដ៏ល្អមួយដើម្បីបង្ហាញពីសម្រស់ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងចូលរួមចំណែកក្នុងកិច្ចការសប្បុរសធម៌ផងដែរ។

ព្រឹត្តិការណ៍ «GANZBERG EQUINOX RUN 2026» នឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៤ ទៀបភ្លឺតទៅ ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់។ អ្នកចូលរួមនឹងចាប់ផ្តើមចេញដំណើរពីមាត់ស្ទឹងខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តផ្ទាល់តែម្ដង ដើម្បីទទួលយកទស្សនីយភាពដ៏អស្ចារ្យបំផុតដែលមានតែមួយលើពិភពលោក។ ការចុះឈ្មោះចូលរួមម្នាក់ៗ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ជាតិរបស់យើងឱ្យកាន់តែល្បីសុះសាយទូទាំងពិភពលោក។