* CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !
* NOCC រំពឹងកីឡាសក្ដានុពលមួយចំនួន មានលទ្ធភាពដណ្ដើមមេដាយ ក្រោយកំណត់ ១៤ប្រភេទកីឡា ទៅប្រកួតកីឡាអាស៊ី នៅជប៉ុន
* Anthropic បង្ក្រាបយុទ្ធនាការលួចប្រើប្រាស់ AI របស់រុស្ស៊ី និងចិន ដែលតម្រង់ទិសដៅលើម៉ូឌែល Claude
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក

វឌ្ឍនៈ គ្រុប នាំយកព្រឹត្តិការណ៍វាយកូនហ្គោលលំដាប់ពិភពលោកមកកាន់កម្ពុជា ជាមួយប្រាក់រង្វាន់សរុប ១.៤៥ លានដុល្លារអាមេរិក ដើម្បីជួយជំរុញវិស័យទេសចរណ៍ និងកីឡា

10-09-2026 21:09

(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ គ្រុប នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសហការជាមួយស្ថាប័ន Legends Tour និងក្រសួង-ស្ថាប័នពាក់ព័ន្ធប្រកាសជាផ្លូវការនូវការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោលអាជីពកម្រិតអន្តរជាតិធំៗចំនួនពីរជាប់ៗគ្នា គឺ Vattanac Legends Championship និង Vattanac Tour Championship ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៦ នៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ្សត។

ក្នុងសន្និសីទសារព័ត៌មាននេះ បានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជា បូរ៉ា អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនហ្គោលកម្ពុជា, លោក គឹម មិនា នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាទេសចរណ៍កម្ពុជា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ គ្រុប, លោក Mark Aspland នាយកប្រតិបត្តិការ (COO) នៃស្ថាប័ន Legends Tour ព្រមទាំង ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ក្រុមហ៊ុនដៃគូ និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបង្ហាញមោទនភាពចំពោះការដែលកម្ពុជា ទទួលបានឱកាសធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាវាយកូនហ្គោលកម្រិតអន្តរជាតិ និងចាត់ទុកថា នេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកីឡា កីឡាវាយកូនហ្គោល និងវិស័យទេសចរណ៍កម្ពុជា។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបញ្ជាក់ថា៖ ក្នុងសប្តាហ៍ទី១ (ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦) យើងនឹងធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួត Vattanac Legends Championship ដោយមានកីឡាករវាយកូនហ្គោលអាជីព អន្តរជាតិចំនួន ៦០រូប មកពីគ្រប់ទិសទីនៃពិភពលោក ចូលរួមប្រកួតប្រជែងតំណែងជើងឯក ដែលមានប្រាក់រង្វាន់សរុបចំនួន ៦៥០,០០០ ដុល្លារអាមេរិក។ កីឡាករល្បីៗ ដែលរំពឹងថានឹងចូលរួម មានដូចជា៖ Jamie Donaldson, Michael Campbell, Lee Westwood, David Drysdale និង Darren Fichardt រួមទាំងកីឡាករឆ្នើមៗជាច្រើនរូបទៀត។ ក្នុងចំណោមនេះ មានទាំងម្ចាស់ជើងឯក Major, អតីតកីឡាករលំដាប់លេខ១ ពិភពលោក និងអតីតកីឡាករ និងប្រធានក្រុម Ryder Cup។

បន្ទាប់មក អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានបន្ដថា ក្នុងសប្តាហ៍ទី២ (ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦) យើងនឹងបន្តធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត Vattanac Tour Championship ដែលជាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនហ្គោល វគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យបំផុតប្រចាំរដូវកាល។ ការប្រកួតដណ្តើមតំណែងជើងឯកសម្រាប់សប្តាហ៍ទី២ មានប្រាក់រង្វាន់សរុបចំនួន ៨០០,០០០ ដុល្លារអាម៉េរិក ហើយកីឡាករដែលអាចចូលរួមការប្រកួតនេះបាន លុះត្រាតែស្ថិតក្នុងចំណោមកីឡាករ ដែលទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេ ៦០រូប នៃការប្រកួតប្រជែងក្នុងសប្តាហ៍ទី១។ សរុបមក ព្រឹត្តិការណ៍ជើងឯកទាំងពីរនេះ នឹងនាំមកនូវការប្រកួតកីឡាវាយ កូនហ្គោលកម្រិតអន្តរជាតិចំនួនពីរបន្តបន្ទាប់គ្នានៅកម្ពុជា ជាមួយនឹងទំហំប្រាក់រង្វាន់សរុបរហូតដល់ ១.៤៥ លានដុល្លារអាម៉េរិក។

អ្នកឧកញ៉ា បានបន្ដទៀតថា ចំណុចពិសេសនៃព្រឹត្តិការណ៍ប្រកួតនេះ គឺស្ថិតត្រង់ភាពដ៏កម្រដែលស្ថាប័ន Legends Tour សម្រេចចិត្តរៀបចំការប្រកួតកម្រិតជើងឯកអន្តរជាតិដល់ទៅ ២លើកជាប់ៗគ្នានៅទីតាំងប្រកួតតែមួយ និងក្នុងប្រទេសតែមួយ។ ការសម្រេចចិត្តរបស់ Legends Tour បែបនេះបានឆ្លុះបញ្ចាំងពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ Vattanac Legends Championship និង Vattanac Legends Championship Legacy Edition កាលពីឆ្នាំមុននៅទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត ដែលបានធ្វើអោយ Legends Tour មានការជឿទុកចិត្តខ្លាំងមកលើប្រទេសកម្ពុជា និង វឌ្ឍនៈ ហ្គោល រីសត របស់ក្រុមហ៊ុន វឌ្ឍនៈ គ្រុប។ នេះ គឺជាមោទនភាពដ៏ធំធេង និងជាការឆ្លុះបញ្ចាំងពីភាពជាដៃគូដ៏រឹងមាំ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលយើងបានកសាងរួមគ្នាជាមួយ Legends Tour។

ជាថ្មីម្ដងទៀត អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បានលើកទឹកចិត្ត និងអញ្ជើញសាធារណជនទាំងអស់ មកកាន់ទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីសត ក៏ដូចជានាំក្រុមគ្រួសារ និងមិត្តភក្តិមកចូលរួមទស្សនាការប្រកួតដ៏អស្ចារ្យរបស់កំពូលកីឡាករ វាយកូនហ្គោលល្បីៗ ដោយផ្ទាល់អោយបានច្រើនកុះករ ដើម្បីមកទទួលយកបទពិសោធន៍នៃការប្រកួតកីឡាវាយកូនហ្គោល កម្រិតអន្តរជាតិផង ក៏ដូចជាចូលរួមស្វាគមន៍ពិភពលោក មកកាន់ប្រទេសកម្ពុជារបស់យើងទាំងអស់គ្នាផងដែរ។

សូមជម្រាបដែរថា ក្នុងក្នុងសន្និសីទនេះ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដ៏សំខាន់ចំនួនពីរគឺ៖
១៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងស្ថាប័ន Legends Tour ក្រោមយុទ្ធនាការ «2026 Road to Cambodia» ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ។
២៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) និងទីលានវាយកូនហ្គោល វឌ្ឍនៈ ហ្គោល រីហ៊្សត ក្នុងកិច្ចសហការលើកកម្ពស់វិស័យទេសចរណ៍កីឡា។
[09/10/2026 08:41 PM] Bong Bunsay FN: ក្រៅពីការប្រកួតផ្លូវការ កម្មវិធីក៏រួមបញ្ចូលនូវការប្រកួត Pro-Am ផ្តល់ឱកាសឱ្យកីឡាករក្នុងស្រុកបានប្រកួត ជាមួយ កំពូលកីឡាករពិភពលោក, ដំណើរទស្សនកិច្ចប្រាសាទបុរាណ និងការប្រកួត Pro-Am នៅទីលានវាយកូនហ្គោល Angkor Golf Resort ខេត្តសៀមរាប, ព្រមទាំងការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍ដ៏ប្លែកភ្នែក «Tonle Sap Challenge» នៅមាត់ទន្លេចតុមុខ ដែលរួមបញ្ចូលគ្នារវាងកីឡា ទេសចរណ៍ និងការកម្សាន្ត៕