* CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !
* NOCC រំពឹងកីឡាសក្ដានុពលមួយចំនួន មានលទ្ធភាពដណ្ដើមមេដាយ ក្រោយកំណត់ ១៤ប្រភេទកីឡា ទៅប្រកួតកីឡាអាស៊ី នៅជប៉ុន
* Anthropic បង្ក្រាបយុទ្ធនាការលួចប្រើប្រាស់ AI របស់រុស្ស៊ី និងចិន ដែលតម្រង់ទិសដៅលើម៉ូឌែល Claude
* iPhone Duo ថ្មីរបស់ Apple រងការរិះគន់ពីសំណាក់អ្នកប្រើដៃឆ្វេងជុំវិញពិភពលោក

Anthropic បង្ក្រាបយុទ្ធនាការលួចប្រើប្រាស់ AI របស់រុស្ស៊ី និងចិន ដែលតម្រង់ទិសដៅលើម៉ូឌែល Claude

11-09-2026 09:28

(សានហ្វ្រាន់ស៊ីស្កូ)៖ ក្រុមហ៊ុនអភិវឌ្ឍន៍ AI ដ៏ល្បីល្បាញរបស់អាមេរិក Anthropic បានប្រកាសនៅក្នុងរបាយការណ៍បច្ចុប្បន្នភាព Threat Intelligence ថា ខ្លួនបានបង្ក្រាបសកម្មភាពល្មើសច្បាប់ជាច្រើនករណីដែលប្រើប្រាស់ម៉ូឌែល Claude។ សកម្មភាពទាំងនោះរួមមានយុទ្ធនាការវាយប្រហារសាយប័រដោយក្រុម Hacker ពាក់ព័ន្ធនឹងរដ្ឋាភិបាលរុស្ស៊ី និងការលួចចម្លងសមត្ថភាព AI ពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន ក្នុងរយៈពេល ៨ ខែកន្លងមកនេះ។

Anthropic បានរារាំងសកម្មភាពរបស់មន្ទីរពិសោធន៍ AI ចំនួន ៧ នៅប្រទេសចិន រួមមាន Alibaba, Moonshot, DeepSeek និង Xiaomi។ ក្នុងនោះ Alibaba ត្រូវគេរាយការណ៍ថាបានបង្កើតគណនីក្លែងក្លាយជាង ៣,៥០០ គណនី និងធ្វើការសាកសួរសារ រហូតដល់ ១៥១ លានដង ដើម្បីយកទិន្នន័យពី Claude ទៅហ្វឹកហ្វឺនបន្ថែមលើម៉ូឌែល Qwen របស់ខ្លួន។

ក្រុម Hacker ឈ្មោះ Midnight Blizzard (ភ្ជាប់ទំនាក់ទំនងទៅនឹងទីភ្នាក់ងារចារកម្ម SVR របស់រុស្ស៊ី) បានប្រើប្រាស់ Claude ដើម្បីជួយរៀបចំការវាយប្រហារ Phishing ការលួចភ្ជាប់ Wi-Fi សណ្ឋាគារ និងការរៀបចំប្រព័ន្ធសរសេរកូដវាយប្រហារ (Malware) ស្វ័យប្រវត្តិ តម្រង់ទៅលើផ្នែកយោធា និងការទូតរបស់អ៊ុយក្រែន។

ក្រុមហ៊ុនបានរកឃើញក្រុមជនខិលខូចមួយចំនួននៅចិន រុស្ស៊ី និងយ៉េម៉ែន ព្យាយាមប្រើប្រាស់ Claude ដើម្បីសរសេរកម្មវិធីសម្រាប់អាវុធគីមី និងអាវុធប្រពៃណី ដូចជា ដ្រូនប្រយុទ្ធ, មីស៊ីល, និងប្រព័ន្ធតម្រង់ទិសដៅវាយប្រហារ៕