* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

Man Utd បំបាក់ក្រុមជើងឯកអាហ្សឺបៃហ្សង់ ៤-០ ពីការវិលត្រឡប់មកវិញក្នុងពានអឺរ៉ុប UCL

11-09-2026 09:47

(បរទេស)៖ Manchester United បានយកឈ្នះដោយស្រួលក្រោមលទ្ធផល ៤ទល់នឹង០ ទៅលើក្រុម Sabah FK ដែលជាជើងឯកលីគមកពីប្រទេសអាហ្សឺបៃហ្សង់ នៅថ្ងៃបើកឆាកពានរង្វាន់ប្រចាំតំបន់អឹរ៉ុប UEFA Champions League 2026-27 ក្នុងវគ្គ League Phase របស់ពួកគេ។

ជាការពិតណាស់ វាគ្មានអ្វីចំឡែកនោះទេ នៅពេលដែល Sabah ត្រូវបានគេចាត់ទុកថា ជាក្រុមឈរនៅលំដាប់ក្រោមគេ ក្នុងចំណោមទាំង ៨ក្រុមដែលស្ថិតនៅជាមួយក្រុមបិសាចក្រហម ដែលដឹកនាំដោយលោក Michael Carrick នោះ។

ទោះជាយ៉ាងណា ក្រុមធំនៅអង់គ្លេសមួយនេះហាក់មានឥទ្ធិពលខ្លាំងឡើង ដោយសារវត្តមាន Benjamin Sesko ដោយស៊ុតបាន ២គ្រាប់ ក្នុងចំណោម ២ប្រកួតទៀតផង។

វាជាលើកដំបូងផងដែររបស់ខ្សែប្រយុទ្ធសញ្ជាតិស្លូវ៉េនី គិតចាប់តាំងពីធ្លាប់ធ្វើបានកាលប្រកួតទល់នឹងក្រុមខ្លាំង Liverpool នាអំឡុងខែមីនា ឆ្នាំ២០២៦ និងក៏ជាក្តីសង្ឃឹមធ្វើបានល្អទៀតដែរនៅលីគ Premier League នាដើមរដូវកាលថ្មីនេះ៕