* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

ដំរីជ័យ ISI ឈានដល់ការពង្រឹងផ្នែកអាហារូបត្ថម្ភ ដើម្បីបង្កើនការប្រកួតប្រជែងកាន់តែខ្ពស់

11-09-2026 09:53

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ ISI ដង្កោសែនជ័យ បាននឹងកំពុងបន្ដរៀបចំ និងការអភិវឌ្ឍក្លិបឲ្យមានមានលក្ខណៈអាជីព ស្របតាមស្ដង់ដារបាល់ទាត់ទំនើប បន្ទាប់ពីក្លិបបានដាក់គោលដៅកាន់តែខ្ពស់ ដោយក្រុមរហស្សនាម «ដំរីជ័យ» នេះ បានឈានដល់ការពង្រឹងផ្នែកអាហារូបត្ថម្ភ ដើម្បីបង្កើនគុណផលកីឡា សម្រាប់ការប្រកួតប្រជែងកាន់តែខ្លាំងបន្ថែមទៀត។

នេះបើតាមការគូសបញ្ជាក់របស់លោក សំ រ៉ាម៉ាន់ អគ្គលេខាធិការក្លិប បន្ទាប់ពីបានចុះអនុស្សារណៈយោគល់គ្នាជាមួយ Newrest Cambodia លើកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងសមត្ថភាពរបស់កីឡាករ តាមរយៈការផ្តល់អាហារដែលសមស្រប និងមានលក្ខណៈស្ដង់ដារ សម្រាប់តម្រូវការរបស់កីឡាករបាល់ទាត់។

លោកថា នេះជាជំហានថ្មីមួយសម្រាប់ក្រុមដំរីជ័យ ISI ក្នុងការបន្តពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍកីឡាករឲ្យកាន់តែមានលក្ខណៈវិជ្ជាជីវៈ មិនត្រឹមតែផ្តោតលើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើ អាហារូបត្ថម្ភ និងការស្តារកម្លាំងរបស់កីឡាករផងដែរ ដែលអាចជួយដល់ការស្តារថាមពល និងរាងកាយរបស់កីឡាករ បន្ទាប់ពីការហ្វឹកហាត់ ក៏ដូចជាការប្រកួត។

តាមរយៈភាពជាដៃគូនេះដែរ លោកសង្ឃឹមថា នឹងអាចជួយឲ្យកីឡាករបន្តការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបានកាន់តែប្រសើរ សម្រាប់ត្រៀមការប្រកួតប្រជែងដ៏ខ្លាំងក្លានារដូវកាលថ្មី ឆ្នាំ២០២៦/២៧។

គួរដឹងថា ដើម្បីត្រៀមរដូវកាលថ្មី ពិសេសលីគកំពូលកម្ពុជា ដែលទើបបើកការប្រកួតបាន ១សប្ដាហ៍ ក្លិប ISI ដង្កោសែនជ័យ បានរុះរើ រៀបចំ និងពង្រឹងក្រុមគួរឲ្យកត់សម្គាល់ ទាំងគ្រូបង្វឹក និងកីឡាករ។ ជាលទ្ធផលប្រកួតដំបូង ពួកគេពិតជាបានបង្កការភ្ញាក់ផ្អើល ក្រោយប្រកួតស្មើក្រុមបឹងកេត ៣-៣ មុនបន្ដបើកទ្វារផ្ទះទទួលក្រុមភ្ញៀវគិរីវង់សុខសែនជ័យ ក្នុងសប្ដាហ៍ទី២ នាថ្ងៃទី១២ ខែកញ្ញាស្អែកនេះ៕