នាយកកីឡាក្លិប Barcelona ទទួលស្គាល់ថា Gordon លេងបានល្អជាង Rashford
11-09-2026 11:12
(បរទេស)៖ លោក Deco នាយកកីឡាប្រចាំក្លិបអ្នកមានបុណ្យ FC Barcelona បាននិយាយថា ទម្រង់លេងរបស់កីឡាករអង់គ្លេសដូចគ្នា Anthony Gordon បានញាំងក្រុមរបស់លោក Hansi Flick មានភាពប្រសើរឡើងជាងខ្សែប្រយុទ្ធ Marcus Rashford ជាពិសេសមានភាពខ្លាំងតែម្តងនៅតំបន់ប្រយុទ្ធ។
ទោះជាយ៉ាងណា Rashford ស៊ុតបាន ១៤គ្រាប់គ្រប់កម្មវិធីប្រកួតទាំងអស់ ក្នងនាមកីឡាករលេងខ្ចីជើង ១រដូវកាលនៅ Barcelona រដូវកាលមុន ដោយរួមចំណែកឈ្នះជើងឯក La Liga និង Copa del Rey។
ក្រុមជើងឯកលីគអេស្ប៉ាញមួយនេះ សម្រេចមិនបន្តចង់បាន Rashford លេងនៅកីឡដ្ឋាន Camp Nou ទៀតឡើយ និងសម្រេចចិត្តបញ្ជូនខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះត្រឡប់ទៅ Old Trafford វិញ បើទោះបីជាអាចបន្តបាន ១២ខែទៀត និងបើចង់ទិញដាច់ក្នុងតម្លៃតែ ៣០.៣លានផោនតែប៉ុណ្ណោះ។
ទោះជាបែបនេះក្តី Rashford ដែលជាមិត្តរួមក្រុមតោកំណាចអង់គ្លេស Gordon និងខ្សែបម្រើ Rodri របស់ក្លិប Manchester City សុទ្ធតែបានចូលរួមជាមួយ Barcelona ដូចគ្នានារដូវក្តៅនេះ ដែលត្រូវបានលោក Deco ចាត់ទុកថា មានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់ក្លិបតែម្តង។
Gordon ដែលបានផ្លាស់ចេញពីក្លិបសារិកាព្រៃ Newcastle United មកចូលរួមក្លិបនៅតំបន់ Catalan ក្នុងតម្លៃ ៦៩.៣លានផោននោះ បានចូលលេង ៥ប្រកួត និងបញ្ជូនបាន ៤គ្រាប់ គ្រាដែល Barcelona ឈ្នះទាំង ៤ប្រកួតនៅក្របខណ្ឌ La Liga ដោយស៊ុតបាន ១៧គ្រាប់ និងរបូតវិញតែ ២គ្រាប់ប៉ុណ្ណោះ៕



