* អូស្ត្រាលីបើកការស៊ើបអង្កេតលើកម្មវិធីវ៉ែនតាឆ្លាតវៃដែល Kmart និង Amazon ដាក់លក់
* Meta, TikTok និង X តតាំងនឹងនិយតករអង់គ្លេស ជុំវិញការទាមទារទិន្នន័យសុវត្ថិភាពអនឡាញ
* គ្រាន់តែចុចមួយ Click បង្កើត Channel CoolApp យ៉ាងងាយដើម្បីផ្សព្វផ្សាយផលិតផលរបស់ខ្លួន ! Channel គឺដូចជា Facebook Page ឬ Website សម្រាប់ទុកផ្សាយផលិតផលដែលអតិថិជនអាចចូលមើលពេលណាក៏បានដោយសេរី !
* ប្រធានាធិបតីកូរ៉េខាងត្បូង អះអាងថា បច្ចេកវិទ្យា AI ហាក់ត្រូវបានប្រើប្រាស់ក្នុងការហេគប្រព័ន្ធធនាគារ

NOCC រំពឹងកីឡាសក្ដានុពលមួយចំនួន មានលទ្ធភាពដណ្ដើមមេដាយ ក្រោយកំណត់ ១៤ប្រភេទកីឡា ទៅប្រកួតកីឡាអាស៊ី នៅជប៉ុន

11-09-2026 12:50

(ភ្នំពេញ)៖ កម្ពុជា នឹងបញ្ជូនអត្តពលិកចំនួន ១៤ប្រភេទកីឡា ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៩ ខែកញ្ញា និងបិទនាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខនៅប្រទេសជប៉ុន ខណៈកម្ពុជារំពឹងលើកីឡាសក្ដានុពលមួយចំនួន នឹងអាចមានលទ្ធភាពដណ្ដើមមេដាយជូនជាតិមាតុភូមិ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កីឡាទាំង ១៤ប្រភេទ ដែលកម្ពុជាត្រៀមបញ្ជូនទៅប្រកួតកីឡាអាស៊ីលើកនេះ រួមមានកីឡាហែលទឹក, អត្តពលកម្ម, ប្រដាល់សកល, យូដូ, ការ៉ាតេ, តេក្វាន់ដូ WT, ទ្រីយ៉ាត្លុង, ចំបាប់, ទូកក្ដោង, ជឺជីតស៊ូ, បាល់ទាត់លើតុ, យុទ្ធគុនចម្រុះ, សូហ្វតេន្នីស និងកីឡាអេឡិចត្រូនិក ដែលមានអត្តពលិកសរុប ១០៦នាក់។

ក្នុងចំណោមប្រភេទកីឡាទាំងអស់ សុទ្ធតែត្រូវបានសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់ ដោយផ្អែកលើសមិទ្ធផល គុណផល និងការខិតខំប្រឹងរបស់សហព័ន្ធ ពិសេសផ្អែកលើសមត្ថភាពកីឡាករ-កីឡាការិនីម្នាក់ៗ។ បន្ថែមលើនេះ មានកីឡាសក្ដានុពលមួយចំនួន ដែលលោករំពឹងអាចមានលទ្ធភាពឈានដល់វគ្គដណ្ដើមមេដាយ ដូចជាកីឡាការ៉ាតេដូ ទ្រីយ៉ាត្លុង ជឺជីតស៊ូ និងកីឡាអេឡិចត្រូនិកជាដើម ដែលមានកម្រិតបច្ចេកទេសអាចប្រកួតប្រជែងកម្រិតទ្វីបបាន។

ជាមួយបេសកកម្មនេះដែរ លោក វ៉ាត់ ចំរើន បន្ដថា ទោះបីអត្តពលិកមានការថមថយជាងមុន តែមិនមែនច្បាស់ថា ឱកាសនៃការប្រជែងមេដាយធ្លាក់ចុះនោះទេ ដ្បិតកីឡាករ-កីឡាការិនី ដែលបានជ្រើសរើស សុទ្ធតែមានសមត្ថភាព និងកម្រិតគុណផលល្អ។ ដូច្នេះលោកសង្ឃឹមថា ការប្រកួតកីឡាអាស៊ី លើកទី២០ នេះ ក្រុមអត្តពលិកកម្ពុជា នឹងព្យាយាមអស់ពីសមត្ថភាព ដើម្បីស្វែងរកមេដាយជូនជាតិមាតុភូមិរៀងៗខ្លួន៕