តើអ្នកធ្លាប់ស្រមៃទេថា ការបើកបរសាកល្បងរថយន្តភីកអាប់នៅទីក្រុងភ្នំពេញ តែអាចទទួលបានបទពិសោធន៍បើកបរលើផ្លូវផ្សងព្រេងបែប Off-Road ពិតប្រាកដបាន?
11-09-2026 16:35
(ភ្នំពេញ)៖ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅអគារតាំងបង្ហាញរថយន្ត MG Cambodia សាខាទឹកថ្លា បានរៀបចំកម្មវិធីដ៏អស្ចារ្យមួយដែលអញ្ជើញអតិថិជន និងអ្នកចូលចិត្តរថយន្តភីកអាប់មកទទួលយកបទពិសោធន៍ជាមួយរថយន្ត MG P9 តាមរយៈការបើកបរសាកល្បងលើផ្លូវឧបសគ្គដែលបានរៀបចំជាពិសេសគឺ MG P9 Test Drive Challenge ដែលមានការបើកបរលើស្ថានភាពផ្លូវបែប Off-Road ចំនួន៤ ដំណាក់កាលជាបន្តបន្ទាប់ ដើម្បីបង្ហាញពីសមត្ថភាពគ្រប់គ្រងលំនឹងរថយន្ត និងប្រព័ន្ធគ្រឿងក្រោម ក្នុងពេលបើកបរលើស្ថានភាពផ្លូវផ្សេងៗគ្នា និងការរក្សាថាមពលលើផ្លូវ Off-Road។
កម្មវិធីនេះត្រូវបានរៀបចំឡើងសម្រាប់អ្នកដែលចង់ស្វែងយល់ពីកំពូលរថយន្ត MG P9 ឱ្យកាន់តែស៊ីជម្រៅ លើសពីរូបរាងដ៏ទាក់ទាញ និងចង់ទទួលបានបទពិសោធន៍បើកបរ ថាតើរថយន្តនេះអាចបំពេញតម្រូវការបានយ៉ាងល្អដូចម្តេចខ្លះ នៅពេលធ្វើដំណើរលើផ្លូវកាន់តែលំបាក។ កម្មវិធី MG P9 Drive Challenge នឹងនាំអ្នកចូលទៅកាន់ការសាកល្បងផ្លូវ ឧបសគ្គចំនួន៤ដំណាក់កាល ដូចខាងក្រោម៖
*ឧបសគ្គទី១៖ ការគ្រប់គ្រងលំនឹងរថយន្តពេលបើកលើផ្លូវជម្រាលចោត និងជម្រាលចំហៀង ការសាកល្បងនេះចាប់ផ្តើមជាមួយនឹងការបើកបរលើផ្លូវឧបសគ្គ ដែលបានរៀបចំឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់រថយន្ត MG P9 ក្នុងការដោះស្រាយពេលបើកជួបផ្លូវចំណោទ មានជម្រាលចំហៀង មិនស្មើគ្នា។ អ្នកចូលរួមនឹងបើកលើផ្លូវជម្រាលចំហៀង ហើយផ្តោតលើកម្លាំងអូសទាញ ស្ថេរភាពនៃការគ្រប់គ្រងលំនឹងរថយន្ត និងការគ្រប់គ្រងរបស់អ្នកបើកបរ។ នេះជាចំណុចដែលចាប់ផ្តើមដំណើរផ្សងព្រេង និងជាកន្លែងដែលអ្នកបើកបរចាប់ផ្តើមដឹងពីសមត្ថភាពរបស់កំពូលរថយន្ត MG P9។
*ឧបសគ្គទី២៖ ការបើកបរចូលផ្លូវប្រឡាយជ្រៅនិងការធ្វើចលនារបស់កង់រថយន្ត ឧបសគ្គផ្លូវទី២នេះ នឹងផ្តល់នូវបទពិសោធន៍បន្ថែមទៀត ជាមួយនឹងផ្លូវប្រឡាយរណ្តៅជ្រៅមានចុះចំណោទ និងឡើងទួលខ្ពស់ ដែលត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីសមត្ថភាពរបស់រថយន្តក្នុងការឆ្លងកាត់ស្ថានភាពផ្លូវលំបាក។ ចំណុចនេះដែលរថយន្ត MG P9 ក៏មានមុខងារវាស់ជម្រៅទឹកពេលបើកលើផ្លូវលិចទឹកផងដែរ។ ពេលដែលកង់ផ្លាស់ទីឆ្លងកាត់រណ្តៅដែលមានកម្រិតផ្លូវផ្សេងៗគ្នា អ្នកបើកបរនឹងអាចទទួលបានបទពិសោធន៏ដែលសមត្ថភាពរថយន្ត MG P9 អាចឆ្លើយតបបានភ្លាមៗលើការគ្រប់គ្រងផ្លូវដែលត្រូវប្រើកម្លាំង ព្រមទាំងរក្សាកម្លាំងអូសទាញបានល្អ។
*ឧបសគ្គផ្លូវទី៣៖ ភក់ជ្រៅ និងមានជង្ហុកឆ្វេងស្តាំ ឧបសគ្គផ្លូវមួយទៀតត្រូវបានរៀបចំឡើងដើម្បីជាផ្នែកដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៃបទពិសោធន៍បើកបររថយន្តភីកអាប់។ អ្នកចូលរួមនឹងបើកបរកំពូលរថយន្ត MG P9 ដោយឆ្លងកាត់ស្ថានភាពផ្លូវភក់មានជង្ហុកឆ្វេងស្តាំ និងរអិល ដើម្បីបង្ហាញពីកម្លាំងអូសទាញ Off-Road និងសមត្ថភាពគ្រប់គ្រងរថយន្ត។ នេះជាចំណុចដែលការបើកបរឈានដល់កម្រិតកំពូល ហើយ MG P9 បង្ហាញថារថយន្ត Pickup ត្រូវបានបង្កើតឡើងសម្រាប់អ្វីដែលលើសពីការបើកបរប្រចាំថ្ងៃរបស់លោកអ្នក។
*ឧបសគ្គផ្លូវទី៤៖ ផ្លូវដីមិនស្មើគ្នាមានទួលឡើងចុះ បង្ហាញសមត្ថភាពរឹងមាំនៃប្រព័ន្ធគ្រឿងក្រោមបើកបរឆ្លងកាត់ផ្លូវដែលមានទួលឡើងចុះមិនស្មើគ្នា ដើម្បីបង្ហាញពីប្រព័ន្ធគ្រឿងក្រោមរបស់រថយន្ត MG P9 ដែលមានភាពរឹងមាំនៃផ្នែកខាងក្រោមរថយន្ត និងសមត្ថភាពក្នុងការគ្រប់គ្រងផ្លូវមិនស្មើគ្នាដោយភាពជឿជាក់បំផុត។ ការសាកល្បងនេះត្រូវបានរៀបចំឡើង ដើម្បីបង្ហាញពីភាពរឹងមាំនៃប្រព័ន្ធគ្រឿងក្រោមរថយន្ត ទាំងសមត្ថភាពនៃថាមពល និងការរក្សាលំនឹងនៅលើផ្លូវដែលមិនស្មើរគ្នា។
តាមរយៈព្រឹត្តិការណ៍នេះ MG Cambodia មានគោលបំណងផ្តល់ឱ្យអតិថិជននូវឱកាសស្វែងយល់កាន់តែបានច្រើនពីសមត្ថភាព Off-Road របស់កំពូលរថយន្ត MG P9 ក្នុងស្ថានភាពផ្លូវពិបាកដោយផ្តោតលើការគ្រប់គ្រង និងការឆ្លើយតបលើសមត្ថភាពរថយន្ត។ នេះមិនមែនជាចុងបញ្ចប់ទេ! បន្ទាប់ពីព្រឹត្តិការណ៍នេះចប់ ក្រុមហ៊ុន MG ក៏នឹងបន្តរក្សាទីលានផ្លូវឧបសគ្គសម្រាប់សាកល្បងផងដែរ ដើម្បីឱ្យអតិថិជននៅតែអាចទទួលបានបទពិសោធន៍ជាមួយការសាកល្បងផ្លូវ Off-Road ទាំងនេះ នៅពេលលោកអ្នកមកទស្សនាឡានផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លា ដើម្បីសាកល្បងកំពូលរថយន្ត MG P9។
ចំណុចពិសេសៗខ្លះៗលើរថយន្ត MG P0៖
• ទ្វារឃ្លុបក្រោយអូតូមានជណ្ដើរបត់ឡើងចុះបាន
• ដំណើរការដោយម៉ាស៊ីនសាំង 2.0L តួបូ 4 ស៊ីឡាំង
• ផ្តល់កម្លាំង 257 hp និងកម្លាំងរមួល 410Nm
• ប្រព័ន្ធបើកបរ 4WD ជាមួយឡុកប៉ុង 4 របៀប
• សមត្ថភាពអូសទាញអតិបរមា 3.5 តោន
• សមត្ថភាពផ្ទុក 1.2 តោន
• មានកៅអីម៉ាស្សា និងមុខងារបើកខ្យល់ត្រជាក់។
មិនថាអ្នកជាអ្នកស្រឡាញ់រថយន្ត Pickup ឬ អ្នកចូលចិត្តការធ្វើដំណើរផ្សងព្រេង ឬ អ្នកកំពុងស្វែងរករថយន្តដែលអាចបំពេញតម្រូវការបានលើសពីការធ្វើដំណើរប្រចាំថ្ងៃនោះទេ ក៏លោកអ្នកអាចចូលរួមក្នុងកម្មវិធី MG P9 Drive Challenge ដើម្បីទទួលបានបទពិសោធន៍ដ៏ប្លែកមួយពី MG Cambodia។ កុំគ្រាន់តែមើលថារថយន្ត MG P9 អាចបង្ហាញសមត្ថភាពបែបណា តោះឡើងកាន់ចង្កូត និងទទួលយកការសាកល្បងដោយខ្លួនឯងផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លាក្រុងភ្នំពេញ ដើម្បីទទួលយកបទពិសោធន៍ជាមួយការសាកល្បងផ្លូវ Off-Road ចំនួន ៤ ឧបសគ្គដែលអាចស្វែងយល់បន្ថែមពីសមត្ថភាពរថយន្ត MG P9។
• ទីតាំង៖ អគារតាំងបង្ហាញរថយន្ត MG សាខាទឹកថ្លា
• កាលបរិច្ឆេទ៖ ចាប់ពីថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2026 តទៅ
• ម៉ោង៖ ចាប់ពីម៉ោង 9 ព្រឹក ដល់ ម៉ោង 5:30 ល្ងាច
• ទំនាក់ទំនង MG Cambodia ៖ 099 988 255 / 010 882 552 / 088 8825 528៕















