West Ham បំបាក់ Wrexham ៦-០ ដើម្បីឡើងឈរទីកំពូលតារាងនៅ Championship
12-09-2026 09:32
(បរទេស)៖ West Ham United ដែលតែងតែបង្កព្យុះភ្លៀងនៅ Premier League បានលត់គូប្រជែង Wrexham ៦ទល់នឹង០ មិនឱ្យដៃរួចឡើយ ដើម្បីឡើងឈរកំពូលតារាងក្នុងក្របខណ្ឌទី២ អង់គ្លេស Championship 2026-27 វិញ។
ទោះជាយ៉ាងណា វាជាការជួបគ្នាលើកដំបូងរវាងក្រុមទាំងពីរខាងលើ គិតចាប់តាំងពីជួបគ្នាកាលនៅពាន FA Cup ក្នុងឆ្នាំ១៩៩៧ មក។
ក្រុមរហស្សនាម «ញញួរធំ» West Ham បានវិលទៅកាន់តំណែងកំពូលតារាងពិន្ទុ Championship ក្រោយរកបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នានៅដើមរដូវកាលថ្មីនេះ នៅពេលកីឡាករសំខាន់ Jarrod Bowen បន្តធ្វើបានល្អ និងជាអ្នករកបានគ្រាប់បើកឆាក ក្នុងការនាំមុខ ២គ្រាប់នៅមុនពេលបញ្ចប់វគ្គទី១ នៅកីឡដ្ឋាន London Stadium។
តាមរយៈលទ្ធផលនេះដែរ វាជារាត្រីដ៏សែនឈឺចាប់សម្រាប់ក្រុមភ្ញៀវ Wrexham និងជាការរបូតច្រើនគ្រាប់ក្នុងលីគជាលើកដំបូងផងដែរ ក្នុងរយៈពេល ២២ឆ្នាំមកនេះ និងធ្លាក់ទៅឈរលេខរៀងទី១៦ បណ្តោះអាសន្ន ដោយទើបរកបាន ៧ពិន្ទុប៉ុណ្ណោះ ក្រោយលេងបាន ៧ប្រកួតមកនេះ៕



