* ចំណេះដឹងទូទៅ៖ មេដឹកនាំនយោបាយ ១០រូប ដែលមានប្រាក់បៀវត្សខ្ពស់បំផុតក្នុងពិភពលោក គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦
* CoolApp ដាក់ចេញ Version 65 ថ្មីដោយកែសម្រួលផ្ទាំងបង្ហោះរូបភាព និងវីដេអូឱ្យមានភាពងាយស្រួល និងធ្វើឱ្យ Comment & Like លើវិដេអូដំណើរការកាន់តែប្រសើរ !

គ្រូបង្វឹក Kartal នៅតែដឹកនាំក្លិប Fenerbahce ដដែល ទោះលាលែងពីតំណែងក្តី

12-09-2026 14:13

(បរទេស)៖ លោក Ismail Kartal នៅតែជាគ្រូបង្វឹកបង្គោលនៃក្លិប Fenerbahce ដដែល បើទោះបីជារូបលោកបានលាលែងចេញពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ ក្រោយលេងស្មើនឹង Roma នៅថ្ងៃបើកឆាក UEFA Champions League 2026-27 ក៏ដោយ។

មានរយៈត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយបញ្ចប់លទ្ធផលស្មើ ១-១ ក្នុងផ្ទះទល់នឹងក្រុមមកពីអ៉ីតាលី Roma ដ្បិតបុរសវ័យ ៦៥ឆ្នាំបាននិយាយថា រូបលោកមានគម្រោងមិនកាន់តួនាទីនេះទៀតទេ ដោយបានជូនដំណឹងទៅកីឡាករ និងគ្រូជំនួសរួចរាល់ផងដែរ។

ក៏ប៉ុន្តែប្រធានក្លិប Fenerbahce លោក Aziz Yildirim ក្រោយមកក៏បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់លោក តាមរយៈនៅលើគេហទំព័រក្លិបលេងនៅលីគកំពូលតួកគីយ៉េនេះថា «លោកមិនទទួលយកនូវការលាឈប់របស់លោក Kartal ឡើយ»។

Fenerbahce ដែលត្រូវប្រឈមមុខនឹង Gaziantep FK ក្នុងលីគកំពូល Turkish Super Lig នៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក៏បានបញ្ជាក់ពីការនៅដឹកនាំរបស់លោក Kartal បន្តទៀតដែរកាលពីថ្ងៃសុក្រម្សិលមិញ។

នេះជាលើកទី៤ សម្រាប់លោក Kartal ដែលបានដឹកនាំ Fenerbahce ចាប់ពីអំឡុងខែមិថុនា ឆ្នាំ២០២៦ និងបានជួយក្លិបមានកៅអីលេងពានអឺរ៉ុប UEFA Champions League ជាលើកដំបូងឡើងវិញ ក្នុងរយៈពេល ១៨ឆ្នាំមកនេះ៕