«ប៊ូសស្រ្តង» ចេញកំប៉ុងថ្មីដាក់ «ក្ដីសង្ឃឹម និងក្ដីស្រឡាញ់» ជូនប្រជាជនខ្មែរ!
12-09-2026 15:38
(ភ្នំពេញ)៖ រង្វាន់នឹងបិទនាពេលខាងមុខ ប៉ុន្តែបេះដូងប៊ូសស្រ្តង ចូលរួមជួយសង្គមជាតិខ្មែរនៅតែបន្ត។ ប៊ូសស្រ្តង ប្រកាសចេញកំប៉ុងថ្មី ដោយជំនួសពីការដាក់ «រង្វាន់» លើកំប៉ុងមកដាក់ «Power of Hope, Power of Love» តំណាងឱ្យ «ក្ដីសង្ឃឹម និងក្ដីស្រឡាញ់» ដែលប៊ូសស្រ្តងចង់ចែករំលែកជូនប្រជាជនខ្មែរ។
ជាមួយគ្នានេះ ប៊ូសស្រ្តង នៅតែបន្តទទួលខុសត្រូវរាល់ការប្ដូររង្វាន់ ពីកំប៉ុងចាស់ជូនអតិថិជនទាំងអស់ មុនថ្ងៃបិទរង្វាន់ជាផ្លូវការ ស្របតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល។
កន្លងមក ប៊ូសស្រ្តងបានជួយសង្គមជាតិខ្មែរ តាមរយៈសកម្មភាពជាច្រើន ដូចជាចូលរួមចំណែកជួយគ្រួសារវីៈកងទ័ព និងកងទ័ពផ្ទាល់ ជួយបងប្អូននៅភូមិរង់ចាំ ជួយវិស័យកីឡារ ការលើកស្ទួយវិស័យអប់រំ ការលើកតម្កើងស្រ្តីខ្មែរ និងកម្មវិធីមនុស្សធម៌ជាច្រើនផ្សេងទៀតរាប់មិនអស់។
ប៊ូសស្រ្តង ស្រលាញ់ខ្មែរ! ប៊ូសស្រ្តង ជួយសង្គមជាតិខ្មែរ!។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!៕




