Ronaldo ស្នើឱ្យមានការដាក់បម្រាមអស់ ១ជីវិត ចំពោះអ្នកគាំទ្រដែលស្រែកចំអក Jota
14-09-2026 11:22
(បរទេស)៖ តារាបាល់ទាត់ឆ្នើមនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo បានទាមទារឱ្យមានការដាក់បម្រាមអស់ ១ជីវិតដល់អ្នកគាំទ្រទាំងឡាយណា ដែលស្រែកចំអកដល់ Diogo Jota តាមរយៈមិត្តរួមក្រុម Ruben Neves។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នៅចាំបានថា ខ្សែប្រយុទ្ធសំខាន់នៃក្លិប Liverpool គឺ Jota បានទទួលមរណភាពក្នុងវ័យ ២៨ឆ្នាំកាលពីខែកក្កដាឆ្នាំទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ គឺជាមិត្តជិតស្និទ្ធរបស់ខ្សែបម្រើ Neves ដែលធ្លាប់លេងជុំគ្នាក្នុងក្លិបអង់គ្លេស Wolverhamton Wanderers និងជម្រើសជាតិបច្ចខែលព័រទុយហ្គាល់។
ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើននាក់ត្រូវបានគេស្តាប់លឺថា បានស្រែកដាក់ Neves ដែលកំពុងលេងនៅ Al-Nassr ជាមួយ Ronaldo ក្នុងន័យចំអកដល់ Jota នៅមុនពេល Al-Nassr បានបំបាក់គូប្រជែង Al-Taawoun ៦-០។
ភ្លាមៗនោះដែរក្រោយចប់ការប្រកួត ខ្សែប្រយុទ្ធ Ronaldo បានសរសេរបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា «លីគត្រូវតែធ្វើសកម្មភាព ដើម្បីចាត់ការអ្នកដែលប្រព្រឹត្តទង្វើបែបនេះឱ្យទាល់តែបាន។ ក្នុងបាល់ទាត់មិនគួរមានរឿងនេះកើតឡើងទេ និងត្រូវតែដាក់កំហិត។ កាយវិការនៃបុគ្គលទាំងនេះ មិនគួរត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋានទៀតឡើយ»។
បច្ចុប្បន្ន Neves បានកំពុងពាក់លេខអាវ២១ របស់ Jota ដើម្បីជាការរំលឹកអានុស្សាវរីយ៍ អមដោយមានសាក់រូប Jota នៅជើងទៀតផង នៅពេលប្រធានក្រុម Ronaldo ក៏ជាអតីតមិត្តរួមក្រុម ក្នុងជម្រើសជាតិព័រទុយហ្គាល់របស់ពួកគេទៀតផង៕



