ក្រុមហ៊ុន «RNA» ធ្វើដំណើរទៅប្រគល់រថយន្តអគ្គិសនី «RELY» ដល់ដៃម្ចាស់ថ្មីផ្ទាល់នៅស្រុកតាំងគោក ខេត្តកំពង់ធំ
14-09-2026 12:30
(កំពង់ធំ)៖ ក្រុមហ៊ុន «RNA» បានធ្វើដំណើរទៅប្រគល់រថយន្តអគ្គិសនី «RELY» ដល់ដៃម្ចាស់ថ្មីនៅស្រុកតាំងគោក ខេត្តកំពង់ធំ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការជឿទុកចិត្ត និងគាំទ្ររថយន្តអគ្គិសនី RELY។
រថយន្តអគ្គិសនីសុទ្ធ «RELY EV» បានមកដល់ប្រទេសកម្ពុជាហើយ ដោយនាំមកនូវបច្ចេកវិទ្យាទំនើប រចនាបថទាន់សម័យ និងបទពិសោធន៍បើកបរថ្មី។ ក្រុមហ៊ុន Rachna Eco Energy EV Automotive (Cambodia) Co., Ltd. (RNA) គឺជាអ្នកនាំចូល និងចែកចាយផ្តាច់មុខនូវរថយន្តនេះ ដែលមានគោលបំណងជំរុញការប្រើប្រាស់ យានយន្តថាមពលស្អាតនៅកម្ពុជា។
ការមកដល់របស់ Rely EV Pickup នេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រកបដោយចីរភាព និងជំរុញសេដ្ឋកិច្ចបៃតង។
ក្រុមហ៊ុន «RNA» សូមជូនពរដល់បងប្រុស បងស្រី និងក្រុមគ្រួសារ ជួបតែសេចក្តីសុខ សុភមង្គល រកទទួលទានមានបាន ហេងៗលាភធំចូលហូរហែ និងធ្វើដំណើរទៅណាមកណា ប្រកបដោយសុវត្ថិភាពគ្រប់ពេលវេលា!៕







