* Barack Obama ជំរុញឱ្យគណបក្សប្រជាធិបតេយ្យរៀបចំផែនការច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
* ចំណេះដឹងទូទៅ៖ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា ប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន
* Tesla បោះជំហានចូលទីផ្សារវៀតណាមជាផ្លូវការ តាមរយៈការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ
* Amazon សម្រេចចិត្តផ្អាកកិច្ចប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ 21 Air បណ្ដោះអាសន្ន ក្រោយហេតុការណ៍ធ្លាក់យន្តហោះសម្លាប់មនុស្ស ៥នាក់
* យល់ដឹងផ្នែកច្បាប់៖ ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស

ក្រុមហ៊ុន «វឌ្ឍនៈ» ទទួលបានសមិទ្ធផលដ៏អស្ចារ្យ «មេដាយ» និងពានកិត្តិយសអន្តរជាតិចំនួន ១០០

14-09-2026 17:05

(ភ្នំពេញ)៖ ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រ ដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ឆ្នាំ ដែលនេះគឺជាការបន្តពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ សមិទ្ធផលដ៏អស្ចារ្យនេះ បានប្រមូលផ្ដុំនូវកំណត់ត្រាដ៏លេចធ្លោ នៃការទទួលស្គាល់គុណភាពអន្តរជាតិ រួមមានមេដាយមាស ពានរង្វាន់ពេជ្រ និងពានរង្វាន់ដ៏មានកិត្យានុភាព Prize of the Jury ដែលទទួលបានតាមរយៈការវាយតម្លៃ ដោយឯករាជ្យពីសំណាក់អ្នកជំនាញអន្តរជាតិ។

លើសពីមេដាយកិត្តិយសទាំង ១០០ សមិទ្ធផលដ៏អស្ចារ្យនេះបង្ហាញថា ភេសជ្ជៈផលិតក្នុងប្រទេសកម្ពុជាអាចឈរឈ្មោះ ទន្ទឹមនឹងផលិតផលល្អៗបំផុតលើពិភពលោក និងទទួលបានការកោតសរសើរនៅកម្រិតកំពូលពីអន្តរជាតិ។ មេដាយកិត្តិយសអន្តរជាតិចំនួនមួយរយ មិនមែនកើតចេញក្នុងពេលតែមួយនោះទេ ប៉ុន្តែវាជាលទ្ធផលនៃមហិច្ឆតា ការវិនិយោគ ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីឈានទៅរកភាពឥតខ្ចោះ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

* ឧត្តមភាព តាមរយៈការរចនា៖
ចាប់តាំងពីដើមមក ក្រុមហ៊ុន វឌ្ឍនៈ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនជ្រើសរើសយកកត្តាគុណភាព ជាកត្តាប្រកួតប្រជែង។ ការសម្រេចចិត្តនោះបានកំណត់ លើរាល់ការវិនិយោគដែលបានធ្វើឡើងចាប់តាំងពីពេលនោះមក រួមមាន ការជ្រើសរើសគ្រឿងផ្សំ និងវត្ថុធាតុដើមកម្រិតខ្ពស់ បច្ចេកវិទ្យាផលិតកម្មទំនើប មន្ទីរពិសោធន៍ទំនើប ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ជាអន្តរជាតិ ការច្នៃប្រឌិតផលិតផលថ្មីៗ និងការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពខ្ពស់។
សរុបមករាល់ការវិនិយោគទាំងនេះបម្រើគោលបំណងតែមួយ គឺការផ្ដល់ជូននូវគុណភាពដ៏ពិសេសជានិច្ច និងការបង្កើតផលិតផលដែលអតិថិជនអាចជឿទុកចិត្ត។ មេដាយកិត្តិយសអន្តរជាតិទាំង ១០០ នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងពង្រឹងទំនួលខុសត្រូវក្នុងការរក្សាស្តង់ដារ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកនៃក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានមានប្រសាសន៍ថា «នេះគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់ ក្នុងការទទួលបានពានអន្តរជាតិចំនួន ១០០។ នៅពេលដែលយើងទទួលបាន ការទទួលស្គាល់អន្តរជាតិលើកដំបូង វាបានពង្រឹងជំនឿចិត្តរបស់យើងថា ផលិត​​ផលដែលផលិតនៅប្រទេសកម្ពុជា អាចប្រកួតប្រជែងលើឆាកអន្តរជាតិលើផ្នែកគុណភាព។ ថ្ងៃនេះ ក្រោយពីទទួលបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ជំនឿនោះបានក្លាយការពិតដ៏អស្ចារ្យមួយ។ យើងខ្ញុំមើលឃើញថា សមិទ្ធផលនេះមិនត្រឹមតែជាមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាអំណរគុណយ៉ាងក្រៃលែង ចំពោះអ្នកទាំងអស់គ្នាផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើង ដែលបានលះបង់ និងការខិតខំប្រឹងប្រែងស្វែងរកឧត្តមភាព ដែលបានធ្វើឱ្យសមិទ្ធផលនេះអាចកើតឡើងទៅបាន អរគុណដល់ដៃគូអាជីវកម្មរបស់យើងដែលបានគាំទ្រ និងរីកចម្រើនជាមួយគ្នា និងអរគុណដល់អតិថិជន ដែលបានជឿទុកចិត្តលើផលិតផលរបស់យើង ហើយទាំងនេះគឺជាមូលហេតុធ្វើឱ្យយើងបន្តប្រឈមមុខនឹងបញ្ហានានា ដើម្បីយើងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ»

អ្នកឧកញ៉ាបន្តថា «មេដាយកិត្តិយសទាំង ១០០នេះ គឺជាការទទួលស្គាល់ដ៏គួរឱ្យមានមោទនភាព ចំពោះអ្វីដែលយើងសម្រេចបាន ប៉ុន្តែសំខាន់ជាងនេះទៅទៀត កិត្តិយសនេះបានបំផុសគំនិត យើងឱ្យយើងខ្ញុំបន្តការលើកកម្ពស់ស្តង់ដារ និងស្វែងរកឧត្តមភាពកាន់តែខ្លាំងថែមទៀត។ មហិច្ឆតាដ៏ធំបំផុតរបស់យើង គឺមិនមែនចង់ឱ្យគេចងចាំថាយើងឈ្នះពានរង្វាន់ប៉ុន្មាននោះទេ។ មហិច្ឆតារបស់យើង គឺការបង្កើតផលិតផល និងម៉ាកយីហោដែលបង្កើតមោទនភាពឱ្យប្រទេសកម្ពុជាយើង និងរួមចំណែកឆ្ពោះទៅរកអនាគតមួយដែលពាក្យថា «ផលិតនៅកម្ពុជា» ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ថានោះជាសញ្ញាសម្គាល់នៃគុណភាព ឧត្តមភាព និងទំនុកចិត្ត»

* ពីប្រទេសកម្ពុជាទៅកាន់ពិភពលោក៖
សមិទ្ធផលនេះមិនមែនមានសារៈសំខាន់ សម្រាប់តែក្រុមហ៊ុន វឌ្ឍនៈ ប៉ុណ្ណោះទេ វាថែមទាំងបានបង្កើននូវទំនុកចិត្ត និងសមត្ថភាពរបស់សហគ្រាសក្នុងប្រទេសកម្ពុជា និងអ្វីដែលប្រទេសកម្ពុជាអាចសម្រេចបាន ពេលដែលយើងមានមហិច្ឆតា រួមជាមួយការវិនិយោគ ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តដ៏មុតមាំចំពោះគុណភាព។ ហេតុដូច្នេះហើយ បានជាមេដាយកិត្តិយសអន្តរជាតិទាំង ១០០ នេះ គឺជាការអបអរសាទរ ចំពោះដំណើរដ៏វែងឆ្ងាយដែលក្រុមហ៊ុន វឌ្ឍនៈ សម្រេចបាន និងជាការបំផុសស្មារតីដើម្បីក្រុមហ៊ុនបន្តដំណើរទៅមុខទៀត ដាក់គោលដៅឱ្យខ្ពស់ជាងមុន និងបន្តបង្កើតម៉ាកយីហោកម្ពុជា ដែលទទួលបានទំនុកចិត្តពីអតិថិជនក្នុងស្រុក និងការគោរពនៅលើឆាកអន្តរជាតិ។ ចាប់តាំងពីការទទួលស្គាល់អន្តរជាតិលើកដំបូងរហូតដល់លើកទី ១០០ គោលការណ៍តែមួយរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលមិនធ្លាប់ផ្លាស់ប្តូរនោះគឺ «គុណភាពជាចម្បង គ្មានការសម្របសម្រួល»