ក្រុមហ៊ុន KNN Group ប្រកាសនាំចូលប្រេងរំអិលជប៉ុនសម្រាប់រថយន្តគ្រួសារជាផ្លូវការ នាខែតុលាខាងមុខ
14-09-2026 18:16
(ភ្នំពេញ)៖ ក្រុមហ៊ុន KNN Group គឺជាតំណាងនាំចូល និងចែកចាយផ្លូវការនូវប្រេងរំអិលជប៉ុនម៉ាក យ៉ូកូដា (YOKODA) នៅក្នុងប្រទេសកម្ពុជា។ កន្លងមក ក្រុមហ៊ុន ទទួលបានការគាំទ្រយ៉ាងខ្លាំងលើការផ្គត់ផ្គង់ប្រេងរំអិល (YOKODA) សម្រាប់គ្រឿងចក្រ និងរថយន្តធុនធ្ងន់ ដោយមើលឃើញអំពីសន្ទុះនៃការគាំទ្រអំពីសំណាក់អតិដិជន ក្រុមហ៊ុន KNN Group ប្រកាសជាផ្លូវការ នឹងនាំយកនូវផលិតផលថ្មីបន្ថែមទៀតនាខែតុលា ឆ្នាំ២០២៦ខាងមុខនេះ គឺ ប្រេងរំអិល យ៉ូកូដា YOKODA សម្រាប់រថយន្ត។
ប្រេងរំអិលជប៉ុនម៉ាក យ៉ូកូដា YOKODA សម្រាប់រថយន្ត ត្រូវបានផលិតឡើងយ៉ាងផ្ចិតផ្ចង់តាមស្តង់ដារគុណភាពអន្តរជាតិ (API & ACEA) ដែលទទួលស្គាល់កម្រិតពិភពលោក ធានាសុវត្ថិភាព និងភាពស័ក្តិសមឥតខ្ចោះសម្រាប់ម៉ាស៊ីនរថយន្តគ្រួសារទំនើបៗ ទាំងម៉ាស៊ីនសាំង (Gasoline) ម៉ាស៊ីនម៉ាស៊ូត (Diesel) ក៏ដូចជារថយន្តសាំងលាយអគ្គិសនី (HYBRID)។ ផលិតឡើងដោយបច្ចេកវិទ្យាឈានមុខពីប្រទេសជប៉ុន ប្រេងរំអិលផ្តល់នូវការការពារម៉ាស៊ីនបានយ៉ាងល្អឥតខ្ចោះ។
ប្រេងរំអិល យ៉ូកូដា YOKODA ត្រូវបានបង្កើតឡើង ដើម្បីជួយការពារ និងបង្កើនប្រសិទ្ធភាពដំណើរការរបស់ម៉ាស៊ីនរថយន្ត។ ជាមួយនឹងសមត្ថភាពជួយ កាត់បន្ថយការកកិតផ្នែកម៉ាស៊ីន ជួយឱ្យម៉ាស៊ីនដំណើរការបានរលូន និងមានប្រសិទ្ធភាពកាន់តែប្រសើរ ព្រមទាំងជួយ ពន្យារអាយុកាលនៃការប្រើប្រាស់ម៉ាស៊ីន។ លើសពីនេះ YOKODA មានសមត្ថភាព ធន់នឹងកម្ដៅបានល្អ និងជួយរក្សាកម្រិតរអិល (Viscosity) ឱ្យមានស្ថេរភាពក្នុងអំឡុងពេលម៉ាស៊ីនដំណើរការ។ លក្ខណៈសម្បត្តិទាំង ជួយកាត់បន្ថយការកើនឡើងនៃសីតុណ្ហភាព និងការពារម៉ាស៊ីន។
ជាពិសេស ជួយឱ្យការដំណើរការរបស់ម៉ាស៊ីនមានប្រសិទ្ធភាព និងអាចជួយ សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ បានកាន់តែប្រសើរ។ ខាងក្រោមនេះជាជម្រើសផលិតផលថ្មីដែលនឹងមកដល់នៅក្នុងខែតុលា ខាងមុខនេះ៖
• 0W-20 Ultra Pro Synthetic Engine Oil (មានចំណុះ៖ 1លីត្រ, 4លីត្រ, 5.5លីត្រ និង 200លីត្រ)
• 0W-20 Ultra Synthetic Engine Oil (មានចំណុះ៖ 1លីត្រ, 4លីត្រ និង 200លីត្រ)
• 5W-30 Ultra Pro Synthetic Engine Oil (មានចំណុះ៖ 1លីត្រ, 4លីត្រ, 5.5លីត្រ និង 200លីត្រ)
• 5W-30 Ultra Synthetic Premium Engine Oil (មានចំណុះ៖ 1លីត្រ, 4លីត្រ, និង 200លីត្រ)
ជាការពិតណាស់ ការជ្រើសរើសប្រេងរំអិលដែលត្រឹមត្រូវ គឺជាកត្តាស្នូលក្នុងការថែរក្សាអាយុកាលម៉ាស៊ីនយានយន្ត។ ឆ្លើយតបនឹងតម្រូវការនេះ ប្រេងរំអិល យ៉ូកូដា (YOKODA) ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ លើសមត្ថភាពការពារម៉ាស៊ីនយ៉ាងមានប្រសិទ្ធភាព។ ជាមួយនឹងរូបមន្តពិសេសដែលជួយកាត់បន្ថយការសឹករិចរិល សម្អាតម៉ាស៊ីន ការពារច្រេះ ទប់ទល់នឹងកម្តៅខ្លាំង និងរក្សាស្ថេរភាពម៉ាស៊ីន មិនត្រឹមតែជួយពង្រីកអាយុកាលប្រើប្រាស់នៃយានយន្ត និងគ្រឿងចក្រធុនធ្ងន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកាបានយ៉ាងច្រើន តាមរយៈតម្លៃសមរម្យ និងសមត្ថភាពប្រើប្រាស់បានយូរអង្វែង។
យ៉ូកូដា YOKODA ប្រេងរំអិលជប៉ុន និមិត្តសញ្ញានៃគុណភាព សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល ឬឱកាសក្លាយជាតំណាងចែកចាយទូទាំងប្រទេស សូមទំនាក់ទំនងមកកាន់៖
លេខទូរសព្ទ៖ 097 580 2228 / 087 813 813 ទំព័រហ្វេសប៊ុក (Facebook Page)៖ YOKODA Lubricant៕







