Pep មិនដឹកនាំក្លិបណាទាំងអស់រដូវកាលនេះ ក្រោយចាកចេញពី Man City រដូវកាលមុន
15-09-2026 10:05
(បរទេស)៖ គ្រូបង្វឹក Pep Guardiola នឹងមិនដឹកនាំក្លិប ឬជម្រើសជាតិណាមួយឡើយនារដូវកាលឆ្នាំ២០២៦-២៧ នេះ បន្ទាប់ពីចាកចេញពីតួនាទីគ្រូបង្វឹកនៃក្លិបអង់គ្លេស Manchester City រួចមកនារដូវកាលមុន។ នេះបើយោងតាមទីភ្នាក់ងាររបស់លោក និងត្រូវបានដកស្រង់ចេញផ្សាយនៅលើ Channel របស់ UEFA ផ្ទាល់តែម្តង។
ភ្នាក់ងារ Josep Maria Orobitg បានគូសបញ្ជាក់ថា «Pep នឹងមិនដឹកនាំក្លិប ឬជម្រើសជាតិណាមួយឡើយនៅក្នុងរដូវកាលនេះ»។
កន្លងមក គ្រូបង្វឹកមកពីតំបន់ Catalan នៃប្រទេសអេស្ប៉ាញមួយនេះ ធ្លាប់ត្រូវបានសហព័ន្ធបាល់ទាត់អ៉ីតាលីទាក់ទង និងបញ្ចុះបញ្ចូលដើម្បីទៅដឹកនាំជម្រើសជាតិអាសូរី ក៏ប៉ុន្តែត្រូវបានអតីតគ្រូបង្វឹកក្លិប FC Barcelona និង Bayern Munich រូបនេះបដិសេធ ទោះក្នុងតម្លៃពលកម្មច្រើនប៉ុណ្ណាក៏ដោយ៕



