* លោក Bill Gates ព្រមានថា រដ្ឋាភិបាលនានាជុំវិញពិភពលោក កំពុងស្ថិតក្នុងភាពយឺតយ៉ាវខ្លាំងចំពោះបញ្ញាសិប្បនិម្មិត (AI)
* ព្រឹទ្ធសភាអាមេរិកពិភាក្សាច្បាប់ថ្មី បង្ខំឱ្យក្រុមហ៊ុន AI យក្សជួយទប់ស្កាត់គ្រោះមហន្តរាយសកល
* ចិន ព្រមានថា AI អាចគំរាមកំហែងដល់ «អំណាចគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត» និងស្ថិរភាពជាតិ
* Barack Obama ជំរុញឱ្យគណបក្សប្រជាធិបតេយ្យរៀបចំផែនការច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
* ចំណេះដឹងទូទៅ៖ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា ប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន

គ្រូព្រះខ័នរាជថា នឹងដឹងក្រុមខ្លួននៅកម្រិតណា ក្រោយជួបក្រុមខ្លាំង Machida ក្នុងពានលំដាប់ទី២ ទ្វីបអាស៊ី ចុងសប្ដាហ៍នេះ

15-09-2026 12:33

(ភ្នំពេញ)៖ ក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានធ្វើដំណើរដល់ប្រទេសជប៉ុនហើយ ដើម្បីត្រៀមការប្រកួតបើកឆាកពូល G នៃជើងឯកក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two) ឆ្នាំ២០២៦/២៧ ទល់នឹងក្រុមម្ចាស់ផ្ទះ FC Machida Zelvia នាថ្ងៃទី១៧ ខែកញ្ញាខាងមុខ នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ។

មុនចាកចេញពីមាតុភូមិលោក Mattew McConkey គ្រូបង្វឹកក្រុមជើងឯកលីគកំពូលកម្ពុជា បានចាត់ទុកនេះ គឺជាជំនួបដ៏សំខាន់មួយសម្រាប់ក្រុមតំណាងកម្ពុជា ក្នុងការវាស់ពីកម្រិតទល់នឹងក្រុមខ្លាំងលំដាប់ទ្វីបក្នុងពានរង្វាន់អន្ដរជាតិ ហើយក្រោយចប់ការប្រកួតលោកថា នឹងដឹងថា ក្រុមខ្លួននៅកម្រិតណា បន្ទាប់ពីជួបក្រុមមានកម្រិតខ្ពស់ជាងខ្លួន។

លោក McConkey បន្ដថា «ការប្រកួតទល់នឹងក្រុម Machida ប្រាកដណាស់ គឺជាការប្រកួតមួយដ៏តឹងតែង ព្រោះពួកគេមានក្រុមមួយដ៏ល្អ ពិសេសកាលពីរដូវកាលមុន ពួកគេចាញ់នៅវគ្គផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFC Champions Elite នៅម៉ោងបន្ថែម ហើយគ្រូបង្វឹករបស់ពួកគេ ក៏ជាគ្រូបង្វឹកដដែល ហើយកីឡាករភាគច្រើន ក៏ជាកីឡាករដដែល។

យើងដឹងពីគុណភាពរបស់ពួកគេ ប៉ុន្ដែទាក់ទងនឹងការប្រកួតនេះ ដូចអ្វីដែលខ្ញុំធ្លាប់បានលើកឡើងពីរដូវកាលមុន គឺយើងផ្ដោតលើរបៀបលេងរបស់យើង ហើយយើងចាំមើលតើកម្រិតរវាងក្រុមយើង ជាមួយក្រុមកម្រិតខ្ពស់ (Machida) ហ្នឹង តើនឹងមានកម្រិតប៉ុន្មានពីគ្នា? នេះក៏ជាគោលដៅរបស់យើងដែរ ដែលយើងចង់ឲ្យកម្រិតរបស់ពួកយើងកៀកទៅនឹងក្រុមកម្រិតខ្ពស់ៗ។ អ៊ីចឹងយើងនឹងត្រៀមខ្លួន ចំពោះការប្រកួតដ៏តានតឹងនេះ»។

គួរដឹងថា ក្នុងយុទ្ធនាការប្រកួតពានរង្វាន់ AFC Champion League Two 2026/27 នេះ កម្ពុជាមាន ២ក្លិបចូលរួម ក្នុងនោះព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងពូល G ជាមួយួក្លិប Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី និងក្លិបភ្នំពេញក្រោន ស្ថិតក្នុងពូល H ជាមួយក្លិប Gangwon FC របស់កូរ៉េខាងត្បូង, ក្លិប Kuching City របស់ម៉ាឡេស៊ី និងក្លិប Kitchee របស់ចិនហុងកុង។

ការប្រកួតវគ្គចែកពូលនេះនឹងត្រូវចាប់ផ្ដើម និងបញ្ចប់ដំណាលគ្នា ដើម្បីកំណត់ក្រុមឡើងវគ្គបន្ដ ពោលគឺក្លិបនីមួយៗ ត្រូវធ្វើការប្រកួត ២ជុំ (ផ្លាស់ប្ដូរទឹកដីគ្នា) ហើយក្រុមឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ។ សម្រាប់ការប្រកួតបើកឆាកពូល H របស់ភ្នំពេញក្រោន វិញ នឹងត្រូវជួបក្រុម Kuching City នាថ្ងៃទី១៧ ខែកញ្ញាដូចគ្នា នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕