* លោក Bill Gates ព្រមានថា រដ្ឋាភិបាលនានាជុំវិញពិភពលោក កំពុងស្ថិតក្នុងភាពយឺតយ៉ាវខ្លាំងចំពោះបញ្ញាសិប្បនិម្មិត (AI)
* ព្រឹទ្ធសភាអាមេរិកពិភាក្សាច្បាប់ថ្មី បង្ខំឱ្យក្រុមហ៊ុន AI យក្សជួយទប់ស្កាត់គ្រោះមហន្តរាយសកល
* ចិន ព្រមានថា AI អាចគំរាមកំហែងដល់ «អំណាចគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត» និងស្ថិរភាពជាតិ
* Barack Obama ជំរុញឱ្យគណបក្សប្រជាធិបតេយ្យរៀបចំផែនការច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
* ចំណេះដឹងទូទៅ៖ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា ប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន

ជីប ម៉ុង បន្តចែករំលែកក្តីស្រឡាញ់  ដើម្បីបង្កើតស្នាមញញឹម និងផ្តល់ក្តីសង្ឃឹមដល់កុមារ និងបងប្អូននៅភូមិរង់ចាំ

15-09-2026 14:32

(សៀមរាប-បន្ទាយមានជ័យ)​​៖ រាល់ស្នាមញញឹមរបស់កុមារ គឺជាក្តីសង្ឃឹមដ៏មានតម្លៃ ជាមួយនឹងក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ យុទ្ធនាការសប្បុរសធម៌ចែកទឹកដោះគោផ្កាឈូក បន្តនាំយកភាពកក់ក្តៅ និងកម្លាំងចិត្ត ទៅកាន់កុមារដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) និងមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង រួមដំណើរដោយ លោកអគ្គនាយកបន្តវេន អ៉ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងលោកអគ្គនាយកបន្តវេន អ៉ឹង ពិសិដ្ឋ នៃក្រុមហ៊ុន ជីប ម៉ុង លែន បាននាំយកទឹកដោះគោផ្កាឈូកជាង ៤,០០០ កេសប្រគល់ជូនមន្ទីរពេទ្យទាំងពីរ ដើម្បីរួមចំណែកបំពេញតម្រូវការចាំបាច់ផ្នែកអាហារូបត្ថម នាំមកនូវកម្លាំងចិត្ត ភាពកក់ក្តៅ និងស្នាមញញឹមដល់កុមារកម្ពុជា។

បន្ថែមពីលើការយកចិត្តទុកដាក់ចំពោះកុមារ ក្រុមហ៊ុន ជីប ម៉ុង ក៏បានបន្តផ្តល់ការយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋនៅភូមិរង់ចាំ តាមរយៈការរៀបចំអំណោយជាសម្ភារៈប្រើប្រាស់ និងថវិកា មានតម្លៃសរុបចំនួន ៧៨០ ០០០ ០០០ រៀល សម្រាប់ប្រជាពលរដ្ឋចំនួន ៣ ៥០០ គ្រួសារ។ ក្នុងនោះ មានការចែកជូនថវិកាចំនួន ១០០ ០០០ រៀល ក្នុងមួយគ្រួសារ សរុប ៣៥០ លានរៀល ដើម្បីជួយសម្រាលការចំណាយ និងបំពេញតម្រូវការចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះ ថវិកាចំនួន ៤០ លានរៀល ដែលទទួលបានពីការប្រគំតន្ត្រីសប្បុរសធម៌ ដោយមានការចូលរួមពីសប្បុរសជន សិល្បករ និងប្រជាពលរដ្ឋ ក៏ត្រូវបានប្រគល់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ ដើម្បីចូលរួមជួយសម្រាលការលំបាករបស់បងប្អូនជនភៀសសឹក។

តាមរយៈការចូលរួមទាំងនេះ ជីប ម៉ុង សង្ឃឹមថា ក្តីស្រឡាញ់ និងការចែករំលែកដែលបានផ្តល់ជូន នឹងក្លាយជាកម្លាំងចិត្តដ៏មានតម្លៃសម្រាប់កុមារ និងប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ឱ្យមានស្នាមញញឹម ក្តីសង្ឃឹម និងកម្លាំងបន្តឆ្ពោះទៅមុខ។ ជីប ម៉ុង ប្រកាសថា នឹងបន្តរួមដំណើរជាមួយសង្គមកម្ពុជា ដោយយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់ប្រជាជន និងបន្តចែករំលែកភាពកក់ក្តៅទៅកាន់សង្គមជាតិទាំងមូល