* លោក Bill Gates ព្រមានថា រដ្ឋាភិបាលនានាជុំវិញពិភពលោក កំពុងស្ថិតក្នុងភាពយឺតយ៉ាវខ្លាំងចំពោះបញ្ញាសិប្បនិម្មិត (AI)
* ព្រឹទ្ធសភាអាមេរិកពិភាក្សាច្បាប់ថ្មី បង្ខំឱ្យក្រុមហ៊ុន AI យក្សជួយទប់ស្កាត់គ្រោះមហន្តរាយសកល
* ចិន ព្រមានថា AI អាចគំរាមកំហែងដល់ «អំណាចគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត» និងស្ថិរភាពជាតិ
* Barack Obama ជំរុញឱ្យគណបក្សប្រជាធិបតេយ្យរៀបចំផែនការច្បាស់លាស់ សម្រាប់ការគ្រប់គ្រង និងសុវត្ថិភាពបញ្ញាសិប្បនិម្មិត (AI)
* ចំណេះដឹងទូទៅ៖ ៩៣% នៃអ្នកជំនាញក្នុងឧត្តមសិក្សា ប្រើប្រាស់ឧបករណ៍ AI ក្នុងការងាររបស់ខ្លួន

ផ្លូវការ! Coutinho ចូលរួមជាមួយ Neymar ក្នុងក្លិប Santos ជាមួយគ្នារហូតដល់ចប់រដូវកាលនេះ

15-09-2026 15:27

(បរទេស)៖ ខ្សែបម្រើ Philippe Coutinho បានចូលរួមលេងជាមួយមិត្តជិតស្និទ្ធ Neymar និងជម្រើសជាតិសាំបាប្រេស៊ីល ក្នុងក្លិប Santos FC ជាមួយគ្នារហូតដល់ចប់រដូវកាលឆ្នាំ២០២៦-២៧។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

អតីតកីឡាករក្លិបអង់គ្លេស Liverpool និង FC Barcelona របស់អេស្ប៉ាញ វ័យ ៣៤ឆ្នាំរូបនេះ ពុំមានក្លិបលេងឡើយ ក្រោយចាកចេញពីក្លិបកុមារភាពរបស់លោក Vasco da Gama កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ មក បន្ទាប់ពីវិលមករួមក្រុមក្នុងឆ្នាំ២០២៤ ដោយចូលលេងសរុបបាន ៨១ប្រកួតផងដែរ។

Santos បានធ្វើការស្វាគមន៍ Coutinho និងបានបង្ហោះរូបចាស់ជាមួយ Neymar កាលនៅយុវជននៅលើបណ្តាញសង្គម។

នៅចាំបានថា Coutinho បានក្លាយជាកីឡាករបាល់ទាត់អាជីពពីក្លិប Vasco មុនពេលផ្លាស់ចេញទៅចូលរួមជាមួយ Inter Milan និងក្រោយមកផ្ទេរទៅ Liverpool កាលឆ្នាំ២០១៣ ជាទីដែលរូបគេស៊ុតបាន ៥៤គ្រាប់ ក្នុងចំណោម ២០១ប្រកួត មុនពេលផ្លាស់ចេញទៅ Barcelona ក្នុងឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៤២លានផោន៕