Messi មានឈ្មោះលេងក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនចុងក្រោយ ដើម្បីលាគ្នាជាផ្លូវការខែក្រោយ
16-09-2026 09:28
(បរទេស)៖ អាហ្សង់ទីន បានបញ្ចូលឈ្មោះអតីតខ្សែប្រយុទ្ធ Lionel Messi ទៅក្នុងជម្រើសជាតិ ត្រៀមប្រកួតមិត្តភាពអន្តរជាតិទល់នឹងបេនីន (Benin) នាអំឡុងខែតុលា ឆ្នាំ២០២៦ ដែលជា ១ប្រកួតផ្តល់កិត្តិយសដល់ប្រធានក្រុមរូបនេះរៀបចំពិធីលាគ្នាជាផ្លូវការផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Messi វ័យ ៣៩ឆ្នាំដែលបានរួមចំណែកជួយក្រុមខ្លាំងប្រចាំតំបន់អាមេរិកឡាទីនខាងលើឈ្នះជើងឯក World Cup 2022 នៅប្រទេសកាតានោះ បានប្រកាសលាឈប់ពីជម្រើសជាតិពពកសអាហ្សង់ទីនកាលពីខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីអាហ្សង់ទីនបានត្រឹមរងជើងឯក World Cup 2026 ក្រោយចាញ់អេស្ប៉ាញ ១-០ កាលផ្តាច់ព្រ័ត្រនាខែកក្កដាកន្លងទៅ។
ទោះជាយ៉ាងណា Messi ម្ចាស់ពានឯកត្តជនបាល់មាស Ballon dÓr ៨សម័យកាលច្រើនជាងគេ បច្ចុប្បន្នបានកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Inter Miami CF នៃលីគកំពូលអាមេរិក Major League Soccer ក្នុងនាមអ្នកស៊ុតបាន ១២៥គ្រាប់ ពីការបង្ហាញខ្លួនបាន ២០៧ច្រើនជាងគេទៀតផងសម្រាប់អាហ្សង់ទីន។
កីឡដ្ឋាន Estadio Monumental ដែលស្ថិតក្នុងទីក្រុងធំ Buenos Aires ដែលអាចផ្ទុកអ្នកទស្សនាសរុបបាន ៨៥,០០០នាក់របស់ក្លិប River Plate ត្រូវបានជ្រើសរើសជាទីតាំងប្រកួតទល់នឹងបេនីន និងដើម្បីប្រារព្ធពិធីលាគ្នារបស់ Messi ទៀតផង៕



