Liverpool ទម្លាក់ Spurs ចេញពីកម្មវិធី League Cup ត្រឹមជុំទី៣ ក្រោមលទ្ធផលឈ្នះ ៣-១
16-09-2026 10:03
(បរទេស)៖ Liverpool បានបញ្ចប់បេសកកម្មរបស់ក្រុម Tottenham Hotspur ត្រឹមជុំទី៣ នៃពានលំដាប់ទី៣ អង់គ្លេស League Cup 2026-27 ក្រោយលទ្ធផលឈ្នះ ៣ទល់នឹង១ នាយប់មិញនេះក្នុងកីឡដ្ឋាន Anfield។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករ Mac Allister, Gakpo និង Szoboszlai រកបានម្នាក់ ១គ្រាប់ដូចគ្នាក្នុងរយៈពេល ៩០នាទីពេញ នៅពេល Gallagher រកបានតែ ១គ្រាប់សម្រាប់ភ្ញៀវមាន់ខ្នាយមាស Spurs ក្នុងនាមសមាជិកលេងនៅលីគកំពូល Premier League ទៀតផង។
វាជាការចាប់ផ្តើមរដូវកាលទាំងត្រដាបត្រដួសសម្រាប់ក្រុម Spurs ដែលដឹកនាំដោយលោក Roberto de Zerbia ជាមួយនឹងការជ្រុះចេញពី League Cup ដ៏លឿនបំផុតនារដូវកាលនេះ និងជាការរកបានតែ ១គ្រាប់ទៀតផងក្នុងរដូវកាល ២០២៦-២៧ ក្រោយខកខាន ៤ប្រកួតក្នុងលីគកន្លងមក។
នេះមានន័យថា Spurs បានចាញ់ដល់ទៅ ៣ប្រកួតឯណោះ ក្នុងចំណោម ៦ប្រកួតរបស់ពួកគេគ្រប់កម្មវិធីទាំងអស់នារដូវកាលនេះ ដែលបានយកឈ្នះ Charlton ក្នុងកម្មវិធីនេះកាលពីជុំទី២ មក។
ចំណែកឯ Liverpool វិញបានចូលរួមជាមួយក្រុមខ្លាំង Arsenal, Fulham, Brentford, Newcastle United, AFC Bournemouth និងតោខៀវ Chelsea ក្នុងការបន្តឡើងទៅជុំទី៤ នៃ League Cup រដូវកាលនេះទៀត៕



