VINMART អបអរសាទរខួបគម្រប់ ១ឆ្នាំ ក្រោមសារ «មួយឆ្នាំដ៏រឹងមាំ ឆ្ពោះទៅកាន់ឆ្នាំជាច្រើនទៀត» បន្តគាំទ្រផលិតផល និងអាជីវកម្មក្នុងស្រុក
16-09-2026 12:35
(ភ្នំពេញ)៖ VINMART មានមោទនភាពអបអរសាទរខួបគម្រប់ ១ឆ្នាំរបស់ខ្លួន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥។ ក្រោមសារអបអរសាទរ «មួយឆ្នាំដ៏រឹងមាំ ឆ្ពោះទៅកាន់ឆ្នាំជាច្រើនទៀត» ខួបនេះឆ្លុះបញ្ចាំងពីភាពរឹងមាំ ការរីកចម្រើន និងការប្តេជ្ញាចិត្តរបស់ VINMART ក្នុងការគាំទ្រផលិតផលខ្មែរ និងអាជីវកម្មក្នុងស្រុក។
VINMART ត្រូវបានបង្កើតឡើងជាមួយបេសកកម្មច្បាស់លាស់ ក្នុងការបង្កើតផ្សារទំនើបខ្មែរមួយ ដែលជួយឱ្យផលិតផលក្នុងស្រុកទទួលបានការទទួលស្គាល់កាន់តែទូលំទូលាយ ព្រមទាំងផ្តល់ភាពងាយស្រួលដល់អតិថិជនកម្ពុជា ក្នុងការស្វែងរក ជ្រើសរើស និងប្រើប្រាស់ផលិតផលខ្មែរ។
VINMART បានចាប់ផ្តើមដំណើររបស់ខ្លួនក្នុងអំឡុងពេលដែលឥរិយាបថអ្នកប្រើប្រាស់កម្ពុជាមានការផ្លាស់ប្តូរ ដោយប្រជាពលរដ្ឋកាន់តែចាប់អារម្មណ៍ និងងាកមកគាំទ្រផលិតផលក្នុងស្រុក។ ក្នុងបរិបទនេះ VINMART បានចូលរួមបង្កើតឱកាសបន្ថែមសម្រាប់ផលិតផលខ្មែរ និងនាំយកផលិតផលទាំងនោះចូលទៅក្នុងទីផ្សារលក់រាយបែបទំនើប ដើម្បីឱ្យកាន់តែងាយស្រួលទៅដល់អ្នកប្រើប្រាស់។
ទោះជាយ៉ាងណា ដំណើរនេះមិនមែនគ្មានបញ្ហាប្រឈមនោះទេ។ ក្នុងដំណាក់កាលដំបូង ការស្វែងរកអ្នកផ្គត់ផ្គង់ខ្មែរដែលមានផលិតផលសម្បូរបែប សមត្ថភាពផលិត និងការត្រៀមខ្លួនសម្រាប់ទីផ្សារ គឺជាបញ្ហាប្រឈមមួយ។ ប៉ុន្តែក្រុមការងារ VINMART បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុក ដើម្បីនាំយកផលិតផលរបស់ពួកគេចូលក្នុងហាង និងភ្ជាប់ផលិតផលទាំងនោះទៅកាន់អតិថិជនកម្ពុជាកាន់តែច្រើន។
ក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ VINMART បានពង្រីកវត្តមានរបស់ខ្លួនរហូតដល់ ៤ទីតាំង រួមមាន VINMART ទួលគោក, VINMART អូរឫស្សី, VINMART តាខ្មៅ និង VINMART ទួលទំពូង នឹងត្រៀមបើកដំណើការជាច្រើនសាខាបន្ថែមទៀត។ ការរីកចម្រើននេះ មិនត្រឹមតែជាការបង្កើនចំនួនទីតាំងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការពង្រីកឱកាសសម្រាប់ផលិតផលខ្មែរ និងអ្នកផ្គត់ផ្គង់ក្នុងស្រុក ឱ្យកាន់តែខិតជិតអតិថិជននៅតាមសហគមន៍ផ្សេងៗ។
តាមរយៈការស្វែងរក និងទទួលយកដៃគូផ្គត់ផ្គង់ថ្មីៗ ព្រមទាំងការផ្សព្វផ្សាយផលិតផលក្នុងស្រុកជាបន្តបន្ទាប់ VINMART បានចូលរួមពង្រឹងវត្តមានផលិតផលខ្មែរនៅក្នុងទីផ្សារលក់រាយ និងបន្តជំរុញគំនិតនៃផ្សារទំនើបខ្មែរ ស្របពេលដែលអ្នកប្រើប្រាស់កម្ពុជាកាន់តែផ្តល់តម្លៃ និងការគាំទ្រដល់ផលិតផលក្នុងស្រុក។
ទន្ទឹមនឹងការរីកចម្រើនផ្នែកអាជីវកម្ម VINMART ក៏បានចាត់ទុកការទទួលខុសត្រូវចំពោះសង្គម និងការចូលរួមជាមួយសហគមន៍ជាផ្នែកមួយនៃបេសកកម្មរបស់ខ្លួន។ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋខ្មែរមួយចំនួនប្រឈមនឹងការលំបាកកាលពីខែធ្នូ ឆ្នាំ២០២៥ VINMART បានចូលរួមផ្តល់ជាទីតាំងក្នុងការបរិច្ចាគទ្រង់ទ្រាយដ៏ធំ រួមទាំងគាំទ្រជាកលាំងកាយកំលាំងចិត្តដ៏បងប្អូនប្រជាជនខ្មែរដែលត្រូវការជំនួយ។
សម្រាប់ VINMART ការចូលរួមនេះបង្ហាញថា ការធ្វើអាជីវកម្មមិនត្រឹមតែផ្តោតលើការរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចូលរួមជាមួយសង្គម និងគាំទ្រប្រជាពលរដ្ឋនៅពេលមានតម្រូវការផងដែរ។
ក្នុងឱកាសខួបគម្រប់ ១ឆ្នាំនេះ VINMART បានថ្លែងអំណរគុណដល់អ្នកផ្គត់ផ្គង់ក្នុងស្រុក ក្រុមការងារ ដៃគូអាជីវកម្ម និងអតិថិជនទាំងអស់ ដែលបានផ្តល់ការជឿជាក់ និងគាំទ្រ VINMART ពេញមួយឆ្នាំកន្លងមក។ ការគាំទ្រទាំងនេះ គឺជាកម្លាំងដ៏សំខាន់ដែលជំរុញឱ្យ VINMART បន្តអភិវឌ្ឍ និងពង្រីកខ្លួនទៅមុខ។
សម្រាប់ដំណើរបន្ទាប់ VINMART នឹងបន្តពង្រីកជម្រើសផលិតផលខ្មែរ គាំទ្រសហគ្រិន និងអ្នកផ្គត់ផ្គង់ក្នុងស្រុកបន្ថែមទៀត ព្រមទាំងលើកកម្ពស់បទពិសោធន៍ទិញទំនិញជូនអតិថិជន ដើម្បីចូលរួមពង្រឹងវិស័យលក់រាយកម្ពុជា និងលើកស្ទួយផលិតផលខ្មែរឱ្យកាន់តែមានវត្តមានទូលំទូលាយនៅលើទីផ្សារ។
«មួយឆ្នាំកន្លងមកបានធ្វើឱ្យយើងកាន់តែរឹងមាំ ហើយនៅមានឆ្នាំជាច្រើនទៀតនៃការរីកចម្រើន ឱកាស និងការរួមចំណែកជាវិជ្ជមានកំពុងរង់ចាំយើងនៅខាងមុខ»។
VINMART «មួយឆ្នាំដ៏រឹងមាំ ឆ្ពោះទៅកាន់ឆ្នាំជាច្រើនទៀត»៕










