* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ
* ចំណេះដឹងទូទៅ៖ កំណើន GDP ប្រទេសអាស៉ីអាគ្នេយ៍ ក្នុងរយៈពេល ៣ទសវត្សរ៍ (១៩៩៤–២០២៥)

សង្វៀន «កំពូលអ្នកចម្បាំងកម្ពុជា CAMBODIA SPORT+» ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនិងកីឡាករ ៨រូប ដែលត្រៀមដណ្ដើមខ្សែក្រវាត់ នៅវគ្គផ្តាច់ព្រ័ត្រ

17-09-2026 11:44

(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះយ៉ាងស្វិតស្វាញជាបន្តបន្ទាប់អស់ជាច្រើនសប្តាហ៍ ព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីង «កំពូលអ្នកចម្បាំងកម្ពុជា CAMBODIA SPORT+» បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកីឡាករជើងខ្លាំងចំនួន ៨រូប នឹងត្រូវប្រជែងគ្នា ដើម្បីស្វែងរកកីឡាករ ២រូប ឈានទៅដណ្តើមខ្សែក្រវាត់ក្នុងវគ្គផ្តាច់ព្រ័ត្រ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងងអំពីការរៀបចំការប្រកួតនេះដែល មិនត្រឹមតែផ្តល់ឱកាសឱ្យកីឡាករបានប្រជែងគ្នាលើសង្វៀនប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាដែលអាចឱ្យកីឡាករបានប្រកួតជាបន្តបន្ទាប់ ជួបប្រទះគូប្រកួតដែលមានស្ទីល និងសមត្ថភាពខុសៗគ្នា ព្រមទាំងរៀនសូត្រពីការប្រកួតនីមួយៗ ដើម្បីយកបទពិសោធន៍ទៅកែលម្អបច្ចេកទេស និងយុទ្ធសាស្ត្ររបស់ខ្លួន។

ជាក់ស្តែង ការផ្តល់ឱកាសឱ្យកីឡាករកម្ពុជាបានឈានទៅប្រកួតនៅលើឆាកអន្តរជាតិ ក៏ជាផ្នែកមួយនៃការគាំទ្ររបស់ CAMBODIA SPORT+ ផងដែរ ដោយថ្មីៗនេះ CAMBODIA SPORT+ បានឧបត្ថម្ភទាំងស្រុងដល់កីឡាករ លន បញ្ញា និង ធន់ ម៉េងហុង ក្នុងការចូលរួមប្រកួត «K-1 WORLD MAX 2026» នៅប្រទេសជប៉ុន។

តាមរយៈការគាំទ្រនេះ កីឡាករទាំងពីរបានទទួលឱកាសប្រកួតលើសង្វៀនកម្រិតអន្តរជាតិ ខណៈកីឡាករ លន បញ្ញា បានយកឈ្នះកីឡាករម្ចាស់ផ្ទះជប៉ុន និងក្លាយជាកីឡាករកម្ពុជាដំបូងដែលទទួលបានជ័យជម្នះលើសង្វៀន K-1 ព្រមទាំងបន្តដំណើរទៅមុខមួយដំណាក់កាលទៀត ដើម្បីប្រជែងដណ្តើមខ្សែក្រវាត់ K-1 WORLD MAX ខណៈ ធន់ ម៉េងហុង ក៏បានទទួលបទពិសោធន៍ពីការប្រកួតក្នុងកម្រិតអន្តរជាតិ ដើម្បីយកមកបន្តពង្រឹងសមត្ថភាពរបស់ខ្លួន។

សម្រាប់សង្វៀន «កំពូលអ្នកចម្បាំងកម្ពុជា CAMBODIA SPORT+» វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ កីឡាករទាំង៨ នឹងត្រូវប្រើប្រាស់ទាំងបទពិសោធន៍ពី ការប្រកួតកន្លងមក ការហ្វឹកហាត់ និងបច្ចេកទេសដែលបានអភិវឌ្ឍ ដើម្បីប្រជែងយកកៅអីចំនួន ២ សម្រាប់វគ្គផ្តាច់ព្រ័ត្រ។ ជាមួយនឹងការគាំទ្រនេះ CAMBODIA SPORT+ របស់ខ្មែរ ប៊ែវើរីជីស នឹងបន្តបង្កើតឱកាសប្រកួត និងគាំទ្រការអភិវឌ្ឍកីឡាករកម្ពុជាឱ្យកាន់តែមានបទពិសោធន៍ និងសមត្ថភាពរឹងមាំ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅកម្រិតកាន់តែខ្ពស់នាពេលខាងមុខ។

CAMBODIA SPORT+ ជំរុញវិស័យប្រដាល់ឃីកបុកស៊ីងកម្ពុជាឱ្យខ្លាំងទៅឆាកអន្តរជាតិ៕