«ដាហ្ស អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ ឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ ជាមួយនឹងប្រាក់រង្វាន់ ១ម៉ឺនដុល្លារ
17-09-2026 12:35
(ភ្នំពេញ)៖ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ជាច្រើនវគ្គ ព្រឹត្តិការណ៍ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រ ដោយកីឡាករ និងកីឡាការិនីដែលមានសមត្ថភាពបានត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ និងពានរង្វាន់នៅក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។
ឆ្លងកាត់ ២ រដូវកាលកន្លងមក សង្វៀន «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» បានក្លាយជាវេទិកាមួយដែលផ្តល់ឱកាសដល់កីឡាករគុនខ្មែរ បានប្រកួតប្រជែង បង្កើនបទពិសោធន៍ និងបង្ហាញសមត្ថភាពរបស់ខ្លួននៅចំពោះមុខអ្នកគាំទ្រ ខណៈកីឡាករដែលមានសមត្ថភាព ក៏បានបន្តទទួលបានឱកាសឈានទៅប្រកួត និងបង្ហាញសមត្ថភាពលើឆាកអន្តរជាតិផងដែរ។
ជាមួយនឹងការប្រកួតដ៏សំខាន់នៅវគ្គចុងក្រោយនេះ ដាហ្ស ក៏បានរៀបចំប្រាក់រង្វាន់ដើម្បីលើកទឹកចិត្តដល់កីឡាករ ដែលបានខិតខំប្រឹងប្រែងឆ្លងកាត់គ្រប់ដំណាក់កាល សម្រាប់ជ័យលាភីដណ្តើមបានខ្សែក្រវាត់ នឹងទទួលបានប្រាក់រង្វាន់ចំនួន ១០,០០០ដុល្លារអាម៉េរិក ខណៈជ័យលាភីលេខ២ នឹងទទួលបាន ៥,០០០ ដុល្លារអាម៉េរិក។
តាមរយៈការរៀបចំការព្រឹត្តិការណ៍ ប្រកួតគុនខ្មែរជាបន្តបន្ទាប់នេះ ដាហ្ស មិនត្រឹមតែផ្តល់ឱកាសឱ្យកីឡាករគុនខ្មែរ បានប្រកួតប្រជែង និងបង្ហាញសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បង្កើតវេទិកាឱ្យកីឡាករខ្មែរយើង អាចស្វែងរកបទពិសោធន៍ថ្មីៗ ពីការប្រកួតជាក់ស្ដែង ស្របពេលដែលអ្នកមានទេពកោសល្យ អាចឈានទៅចូលរួមការប្រកួតកម្រិតអន្តរជាតិ និងបង្ហាញពីសមត្ថភាពរបស់ខ្លួនកាន់តែទូលំទូលាយ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «ដាហ្ស អ្នកចម្បាំងគុនខ្មែរ» រដូវកាលទី៣ វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅសង្វៀន ប៉ុស្តិ៍លេខ៥ ព្រែកកំពិស និងមានការផ្សាយផ្ទាល់តាមរយៈ ទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងហ្វេសប៊ុកផេកផ្លូវការ TV5 Cambodia និង DAZZ ចាប់ពីម៉ោង ៧៖០០នាទីយប់តទៅ។
ដាហ្ស ផ្តល់កម្លាំងឲ្យគុនខ្មែរកាន់តែខ្លាំង ឈរជើងជានិរន្ត៍ លើឆាកអន្តរជាតិ!៕








