* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ
* ចំណេះដឹងទូទៅ៖ កំណើន GDP ប្រទេសអាស៉ីអាគ្នេយ៍ ក្នុងរយៈពេល ៣ទសវត្សរ៍ (១៩៩៤–២០២៥)

វីតាល់ «Baby Water» ស្តង់ដារខ្ពស់ តម្លៃសមរម្យ ជំនួសផលិតផលនាំចូល រួមដំណើរជាមួយ សកម្មភាពចែកក្តីស្រឡាញ់ដល់មាតា និងទារក

17-09-2026 13:08

(ភ្នំពេញ)៖ ក្រុមហ៊ុន វីតាល់ ប៊េប៊ី ដឹកនាំដោយ លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បានបង្កើតកម្មវិធីមនុស្សធម៌ ចុះសួរសុខទុក្ខ និងនាំយកអំណោយជាទឹកពិសា វីតាល់ ប៊េប៊ី ចែកជូនដោយផ្ទាល់ដល់មាតា ដែលត្រៀមសម្រាល និងទើបសម្រាលរួច នៅមន្ទីរពេទ្យកាល់ម៉ែត។

សកម្មភាពនេះ គឺជាផ្នែកមួយ នៃចូលរួមចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដល់មាតា និងទារក ដែលត្រៀមសម្រាល និងបានសម្រាលរួច ពិសេសដើម្បីផ្សព្វផ្សាយវីតាល់ប៊េប៊ី រូបមន្តពិសេស សម្រាប់កុមារ និងទារក (Baby Water)» ដែលផលិតឡើងក្រោមស្តង់ដារបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ។

​សកម្មភាពសប្បុរសធម៌នេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ ចំពោះសុខភាពមាតា និងទារក ទាំងក្នុងដំណាក់កាលមុន និងក្រោយសម្រាល ព្រោះសុខភាពកុមារនៅថ្ងៃនេះ គឺជាទំព័រអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។

គួរបញ្ជាក់ថា Vital Baby Water មានលក្ខណៈពិសេស ដូចជា ឆុងម្សៅទឹកដោះគោបានភ្លាមៗ មិនតម្រូវយកទៅដាំ ងាយស្រួល ចំណេញពេលវេលា លុបបំបាត់ហានិភ័យ និងក្តីបារម្ភ ចំពោះសុខភាពដ៏ក្មេងខ្ចីរបស់ ទារកនិងកុមារ មានជាអាថ៍ សុខភាពមាត់ធ្មេញ តម្រងនោម ក៏ដូចជាគ្រប់សារពាង្គកាយ ដែលកំពុងលូតលាស់ បរិសុទ្ធបំផុត ធានាសុវត្ថិភាព មិនមានមីក្រូជីវសាស្រ្ត សារធាតុ នីត្រីត (Nitrite) ប្រូម៉ាត (Bromate) ស៊ុលហ្វាត (Sulfate) លោហៈធ្ងន់ ដូចជា អាសេនិច (Arsenic) បារ៉ត (Mercury) សំណ (Lead) កាដម្យូម (Cadmium) ម៉ង់កាណែស (Manganese) ភ្លុយអរ (fluoride) និងសារធាតុផ្សេងៗទៀត ។

លក្ខណៈពិសេស Vital Baby Water ដូចជា
១៖ អនុលោមតាមស្តង់ដារ អង្គការសុខភាពពិភពលោក (WHO)
២៖ គុណភាពបញ្ជាក់ដោយ ស្តង់ដារជាតិ (ស្តង់ដារកម្ពុជា) និងទទួលស្គាល់ដោយក្រសួងសុខាភិបាល
៣៖ គុណភាព និងសុវត្ថិភាពខ្ពស់បំផុត បញ្ជាក់ដោយស្ថាបន NSF សរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អនុលោមតាម FDA សហរដ្ឋអាមេរិក និង European Directive Standards
៤៖ ផលិតដោយម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ពីសហភាពអឺរ៉ុប
៥៖ ផលិតនៅក្នុងរោងចក្រខ្នាតធំ ស្តង់ដារអន្តរជាតិ បំពាក់ដោយបរិក្ខាទំនើប បរិស្ថានស្អាត និងមានអនាម័យខ្ពស់
៦៖ ការរចនារូបរាងដបជាពិសេស ចំណុះ ១លីត្រ ងាយស្រួលសម្រាប់ប្រើប្រាស់ និងកាន់ឆុងម្សៅទឹកដោះគោ៕