ព្រឹត្តិការណ៍ «GANZBERG» រត់ទៅទស្សនាថ្ងៃរះ (Equinox-Run) លើទឹកដីអង្គរ ទទួលបានការចុះឈ្មោះជិត ១ ម៉ឺននាក់ហើយ!
17-09-2026 16:56
(សៀមរាប)៖ ព្រឹត្តិការណ៍ GANZBERG Equinox-Run រត់កម្សាន្តពីព្រលឹម ដើម្បីទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត កំពុងទទួលបានការគាំទ្រពេញទំហឹង និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ដោយគិតមកទល់ពេលនេះត្រឹមតែរយៈពេលពីរសប្ដាហ៍ មានចំនួនអ្នកចុះឈ្មោះចូលរួមទាំងនៅលើ Website និងទីតាំងផ្ទាល់ បានកើនឡើងដល់ជិត ១ម៉ឺននាក់ហើយ។
ព្រឹត្តិការណ៍ដ៏ពិសេសនេះ រៀបចំឡើងដោយក្រុមហ៊ុន GANZBERG សហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រសួងទេសចរណ៍ និងស.ស.យ.ក ក្នុងគោលបំណងលើកកម្ពស់សុខភាព កីឡា និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ វប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា ទៅកាន់ពិភពលោក។ អ្នកចូលរួមទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏កម្រ តាមរយៈការរត់ស្រូបយកខ្យល់អាកាសបរិសុទ្ធ នាពេលព្រលឹមស្រាងៗ និងទស្សនាពន្លឺព្រះអាទិត្យរះឡើងចំកំពូលប្រាសាទបុរាណ ដែលជាបាតុភូតធម្មជាតិ និងស្ថាបត្យកម្មដ៏ពិសិដ្ឋនៃបុព្វបុរសខ្មែរ។
ដោយសារតែចំនួនអ្នកចូលរួមមានកំណត់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ សុវត្ថិភាព និងការរៀបចំដ៏ល្អប្រសើរ គណៈកម្មការរៀបចំព្រឹត្តិការណ៍ សូមជម្រាបជូនដំណឹងដល់បងប្អូនសាធារណជនទាំងអស់ ដែលមានបំណងចូលរួម សូមមេត្តារួសរាន់ចុះឈ្មោះឱ្យបានឆាប់រហ័ស ពីព្រោះការទទួលពាក្យជិតគ្រប់ចំនួនកំណត់ហើយ។
កុំឱ្យឱកាសដ៏អស្ចារ្យនេះកន្លងផុតទៅអោយសោះ! នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ តស់! នាំពួកម៉ាក បងប្អូន មករត់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីមោទនភាពជាតិខ្មែរ រត់ដើម្បីផ្សព្វផ្សាយទេសចរណ៍ ទៅកាន់ពិភពលោក៕



