* EU ត្រៀមរឹតបន្តឹងខ្លាំង! ស្នើហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
* ក្រុមហ៊ុន Huawei ព្យាករណ៍ថា «ភ្នាក់ងារ AI ស្វយ័ត» នឹងគ្របដណ្តប់ពិភពលោកត្រឹមឆ្នាំ ២០៣៥ ខណៈចិនពន្លឿនបច្ចេកវិទ្យានេះ
* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ

ចំណេញកាន់តែច្រើន! ធនាគារ «វីង» ផ្តល់ជូនសេវាផ្ទេរប្រាក់អន្តរជាតិ ឥតគិតថ្លៃសេវា!

17-09-2026 16:59

(ភ្នំពេញ)៖ ការផ្ទេរ និងទទួលប្រាក់ឆ្លងដែន ឥឡូវនេះកាន់តែងាយស្រួល និងឥតគិតថ្លៃ ជាមួយធនាគារ វីង។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៦ អតិថិជនរបស់ធនាគារ វីង នឹងទទួលបានការផ្តល់ជូនដ៏ពិសេស ជាមួយនឹងការគិតថ្លៃសេវា ០% សម្រាប់ការផ្ទេរអន្តរជាតិ ទាំងការទទួល និងការផ្ទេរប្រាក់ទៅក្រៅប្រទេស។ ការផ្តល់ជូននេះ នឹងជួយឱ្យអតិថិជន ក៏ដូចជាម្ចាស់អាជីវកម្មទាំងអស់ អាចសន្សំបានកាន់តែច្រើន ពេលទទួលប្រាក់ពីក្រៅប្រទេស ឬពេលធ្វើការទូទាត់ប្រាក់ទៅក្រៅប្រទេស។

អតិថិជនដែលទទួលប្រាក់ពីក្រៅប្រទេស តាមរយៈសេវាផ្ទេរចូល (Inward Telegraphic Transfer) មកកាន់គណនីរូបិយប័ណ្ណបរទេស ឬគណនីប្រាក់ដុល្លាររបស់ធនាគារ វីង នឹងទទួលបានការលើកលែង ថ្លៃសេវាទទួលប្រាក់ទាំងស្រុង (០%) ដែលជាធម្មតាត្រូវគិតថ្លៃសេវា ០,១០%។ ការផ្តល់ជូននេះមានសុពលភាព សម្រាប់ការទទួលប្រាក់ជាដុល្លារអាមេរិក និងរូបិយប័ណ្ណបរទេស ដែលបានកំណត់មួយចំនួន ដោយមិនមានការកំណត់ទំហំទឹកប្រាក់ផ្ទេរអប្បបរមាឡើយ។ ការណ៍នេះមានន័យថា អ្នកនឹងទទួលបានចំនួនទឹកប្រាក់ពេញលេញ ពីដៃគូ ឬអ្នកផ្ញើនៅក្រៅប្រទេស។
ការលើកលែងថ្លៃសេវានេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ម្ចាស់អាជីវកម្មនាំចេញដែលតែងតែទទួលការទូទាត់ ពីអ្នកបញ្ជាទិញនៅក្រៅប្រទេស អ្នកធ្វើការឯករាជ្យដែលទទួលបានប្រាក់កម្រៃ ឬចំណូលអាជីវកម្មពីក្រៅប្រទេស និងអតិថិជនដែលតែងតែទទួលប្រាក់ពីក្រៅប្រទេសជាប្រចាំ។

សម្រាប់អ្នកនាំចេញ និងអាជីវកម្មដែលទទួលបានការទូទាត់ពីអ្នកបញ្ជាទិញ ក៏ដូចជាអ្នកដែលទទួលបានប្រាក់ចំណូលពីក្រៅប្រទេស និងអតិថិជនដែលតែងតែទទួលប្រាក់ពីបរទេសញឹកញាប់ ការផ្តល់ជូននេះគឺជាមធ្យោបាយដ៏ល្អបំផុតមួយ ក្នុងការកាត់បន្ថយចំណាយលើប្រតិបត្តិការទូទាត់អន្តរជាតិ។ ការផ្ញើប្រាក់ទៅក្រៅប្រទេសអាចសន្សំបានយ៉ាងតិច ៣០ដុល្លារ ពីថ្លៃសេវារបស់ធនាគារ វីង
អាជីវកម្មដែលត្រូវទូទាត់ប្រាក់ឱ្យ អ្នកផ្គត់ផ្គង់នៅក្រៅប្រទេស អាចសន្សំបានកាន់តែច្រើន។ អតិថិជនដែលធ្វើការផ្ទេរប្រាក់ចេញ ពីគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ វីង នឹងទទួលបាន៖
* គិតកម្រៃជើងសារ ០% ដែលជាធម្មតាគិតថ្លៃសេវា ០,១៥% ឬអប្បរមា ១៥ ដុល្លារ។
* ថ្លៃសេវាបណ្តាញ ០% ដែលជាធម្មតាគិតថ្លៃសេវា ១៥ ដុល្លារ។
* សន្សំបានយ៉ាងតិច ៣០ដុល្លារ លើថ្លៃសេវារបស់ធនាគារ វីង ក្នុងមួយប្រតិបត្តិការផ្ទេរប្រាក់ចេញទៅក្រៅប្រទេស។

ការផ្តល់ជូនពិសេសនេះ សម្រាប់ការផ្ញើប្រាក់ទៅក្រៅប្រទេស ជាមួយរូបិយប័ណ្ណរួមមានប្រាក់អឺរ៉ូ (EUR), ប្រាក់ផោនអង់គ្លេស (GBP), ប្រាក់ដុល្លារអូស្ត្រាលី (AUD), ប្រាក់ដុល្លារនូវែលសេឡង់ (NZD), ប្រាក់ដុល្លារសិង្ហបុរី (SGD), ប្រាក់យ៉េនជប៉ុន (JPY), ប្រាក់យ័នចិន (CNY), ប្រាក់ដុល្លារហុងកុង (HKD), ប្រាក់បាតថៃ (THB) និងប្រាក់ដុងវៀតណាម (VND) ខណៈដែលប្រាក់ដុល្លារអាមេរិក មិនស្ថិតក្នុងការផ្តល់ជូននេះទេ។ សម្រាប់អ្នកនាំចូល និងអាជីវកម្មដែលត្រូវទូទាត់ប្រាក់ ឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេស ការសន្សំសំចៃនេះជួយកាត់បន្ថយចំណាយ លើការទូទាត់អន្តរជាតិ ដែលធ្វើឱ្យប្រតិបត្តិការឆ្លងដែន កាន់តែមានប្រសិទ្ធភាពខ្ពស់លើការចំណាយ។

គណនីមួយ គ្រប់គ្រងបានច្រើនរូបិយប័ណ្ណ ផ្តល់ជូនភាពបត់បែនខ្ពស់សម្រាប់ប្រតិបត្តិការឆ្លងដែន អតិថិជនដែលតែងតែធ្វើប្រតិបត្តិការជារូបិយប័ណ្ណផ្សេងៗគ្នា អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើន ជាមួយនឹងគណនីរូបិយប័ណ្ណបរទេសរបស់ធនាគារ វីង។ គណនីនេះអនុញ្ញាតឱ្យពួកគេអាចរក្សាទុក ផ្ញើ ទទួល និងគ្រប់គ្រងរូបិយប័ណ្ណបរទេសដោយផ្ទាល់ ដែលផ្តល់នូវភាពងាយស្រួល ក្នុងការគ្រប់គ្រងពេលវេលានៃការប្តូរប្រាក់ និងជួយកាត់បន្ថយការប្តូរប្រាក់ដែលមិនចាំបាច់។ មិនតែប៉ុណ្ណោះ នៅពេលត្រូវការប្តូររូបិយប័ណ្ណ អតិថិជនក៏អាចទាក់ទងក្រុមការងារផ្នែករតនាគាររបស់ធនាគារ វីង ដើម្បីទទួលបានអត្រាប្តូរប្រាក់ពិសេសទៀតផង។ មិនថាអ្នកកំពុងទទួលប្រាក់ពីអតិថិជន ទទួលប្រាក់ចំណូលពីក្រៅប្រទេស ឬទូទាត់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់នៅក្រៅប្រទេសនោះទេ ធនាគារ វីង ផ្តល់ជូនអ្នកនូវមធ្យោបាយដ៏ឆ្លាតវៃ និងសន្សំសំចៃបំផុត ក្នុងការគ្រប់គ្រងសាច់ប្រាក់ឆ្លងដែនយ៉ាងរលូន។

សូមអញ្ជើញមកបើក ឬប្រើប្រាស់គណនីរូបិយប័ណ្ណបរទេសធនាគារ វីង ឥឡូវនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ពីការលើកលែងថ្លៃសេវាផ្ទេរប្រាក់អន្តរជាតិនេះ។

ការផ្តល់ជូននេះ នឹងត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ ទៅលើរាល់ប្រតិបត្តិការផ្ទេរប្រាក់តាមប្រព័ន្ធ SWIFT នៅតាមសាខាធនាគារ វីង ក្នុងអំឡុងពេលប្រូម៉ូសិន។ យ៉ាងណាមិញ កម្រៃសេវាផ្សេងៗពីធនាគារដៃគូ (Correspondent Bank) ធនាគារអន្តរការី (Intermediary Bank) ធនាគារអ្នកទទួល (Beneficiary Bank) និងភាគីទីបីពាក់ព័ន្ធផ្សេងទៀត អាចនឹងនៅតែត្រូវបានអនុវត្តដដែល។ សូមបញ្ជាក់ថា រាល់ប្រតិបត្តិការទាំងអស់ ត្រូវគោរពតាមលក្ខខណ្ឌរបស់ធនាគារ វីង ដូចជា គោលការណ៍ផ្ទៀងផ្ទាត់សញ្ញាណអតិថិជន (KYC) ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) ព្រមទាំងតម្រូវការបទប្បញ្ញត្តិពាក់ព័ន្ធផ្សេងៗទៀត។

សម្រាប់ព័ត៌មានបន្ថែម សូមទូរសព្ទមកកាន់លេខ ០២៣ ៩៩៩ ៩៨៩ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយនៅជិតលោកអ្នក ដើម្បីបើកគណនីរូបិយប័ណ្ណបរទេស ឬធ្វើការផ្ទេរប្រាក់អន្តរជាតិឱ្យបានមុនថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦៕