* EU ត្រៀមរឹតបន្តឹងខ្លាំង! ស្នើហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
* ក្រុមហ៊ុន Huawei ព្យាករណ៍ថា «ភ្នាក់ងារ AI ស្វយ័ត» នឹងគ្របដណ្តប់ពិភពលោកត្រឹមឆ្នាំ ២០៣៥ ខណៈចិនពន្លឿនបច្ចេកវិទ្យានេះ
* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ

អាហារូបករណ៍១៥% ជូនដល់សិស្សានុសិស្ស ចូលរួមក្នុងកម្មវិធីទស្សនកិច្ច សាកលវិទ្យាល័យ ទួនហ្វា

17-09-2026 17:05

(ភ្នំពេញ)៖ សាកលវិទ្យាល័យ ទួនហ្វា រៀបចំ«កម្មវិធីទស្សនកិច្ចសាកលវិទ្យាល័យ ទួនហ្វា» ដោយផ្តល់អាហារូបករណ៍១៥%​ សម្រាប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ ទួនហ្វា ជូនដល់សិស្សានុសិស្សដែលចូលរួម ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដែលបើកឱកាស ជូនដល់សាធារណជន ជាពិសេសសិស្សានុសិស្ស ដែលកំពុងស្វែងរកព័ត៌មាន និងឱកាសសិក្សា ថ្នាក់បរិញ្ញាបត្រ អាចចូលទស្សនាសាកលវិទ្យាល័យ ដោយសេរីពេញមួយថ្ងៃ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់សិស្សានុសិស្ស និងអាណាព្យាបាលឱ្យបានយល់ដឹងកាន់តែច្បាស់អំពីបរិយាកាសសិក្សា ជីវិតនិស្សិត កម្មវិធីសិក្សា និងឱកាសអភិវឌ្ឍសមត្ថភាពនៅសាកលវិទ្យាល័យ ទួនហ្វា តាមរយៈសកម្មភាពជាច្រើនដូចជា ការសម្តែងសិល្បៈវប្បធម៌ចិន កិច្ចពិភាក្សាស្តីពីការជ្រើសរើសជំនាញ និងអាជីពការងារ ការសម្តែងម៉ុងសាយ ព្រមទាំងទស្សនាស្តង់តាំងពិព័រណ៍របស់មហាវិទ្យាល័យ និងដៃគូនានា។

លើសពីនេះ អ្នកចូលរួមនឹងមានឱកាសទទួលបានព័ត៌មានអំពីការសិក្សា ឱកាសទទួលបានអាហារូបករណ៍ ចំណេះដឹងក្នុងការជ្រើសរើសជំនាញ បទពិសោធក្នុងអាជីពការងារ ការយល់ដឹងអំពីសិល្បះវប្បធម៌ចិន និង​ឱកាសទទួលបានការប្រឹក្សាដោយផ្ទាល់អំពីការសិក្សានៅសាកលវិទ្យាល័យ។

ជាមួយគ្នានេះ កិច្ចពិភាក្សាស្តីពីការជ្រើសរើសជំនាញ និងអាជីពការងារ ក៏មានការចូលរួមពី វាយគ្មិនជំនាញ និងមានបទពិសោធ ដែលនឹងផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងការសិក្សា ការអភិវឌ្ឍជំនាញ និងឱកាសការងារ ដែលអាចជួយឱ្យសិស្សានុសិស្ស មានមូលដ្ឋានច្បាស់លាស់ ក្នុងការរៀបចំផែនការសិក្សា និងអាជីពរបស់ខ្លួន។

សាកលវិទ្យាល័យ ទួនហ្វា សូមអញ្ជើញអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទូទៅ ចូលរួមកម្មវិធីដោយសេរី ដើម្បីទទួលបានបទពិសោធផ្ទាល់ និងស្វែងយល់កាន់តែច្បាស់ពីបរិយាកាសសិក្សា និងឱកាសសិក្សានៅសាកលវិទ្យាល័យ ទួនហ្វា។

សម្រាប់ព័ត៌មានបន្ថែម សូមធ្វើការទាក់ទង៖ (855) 23 865 333 +(855) 17 865 333 +(855) 86 865 333 ។

សាកលវិទ្យាល័យ ទួនហ្វា-បើកទ្វារទទួលស្វាគមន៍អ្នកសិក្សាជំនាន់ថ្មី៕