* EU ត្រៀមរឹតបន្តឹងខ្លាំង! ស្នើហាមឃាត់បណ្ដាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ឆ្នាំ និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស
* ក្រុមហ៊ុន Huawei ព្យាករណ៍ថា «ភ្នាក់ងារ AI ស្វយ័ត» នឹងគ្របដណ្តប់ពិភពលោកត្រឹមឆ្នាំ ២០៣៥ ខណៈចិនពន្លឿនបច្ចេកវិទ្យានេះ
* ប្រដាល់សកល សម្លឹងឃើញឱកាសត្រឡប់ទៅប្រកួតកីឡាអូឡាំពិកសាជាថ្មី ក្រោយខកខានជាង ៦០ឆ្នាំ

ព្រះខ័នរាជ ចាញ់ក្រុមខ្លាំងជប៉ុន Machida Zelvia ២-០ បើកពាន ACL2 នៃជំនួបដ៏ជក់ចិត្តពេញ ៩០នាទី

17-09-2026 19:57

(តូក្យូ)៖ ក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា បានរងបរាជ័យក្រោមថ្វីជើងក្រុមខ្លាំងជប៉ុន FC Machida Zelvia ដោយលទ្ធផល ២-០ ក្នុងជំនួបបើកឆាកពូល G នៃពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Champion League Two-ACL2) ឆ្នាំ២០២៦/២៧ ក្រោយជំនួបដ៏ជក់ចិត្តពេញ ៩០នាទី នៅកីឡដ្ឋាន Machida GION នាទីក្រុងតូក្យូ ប្រទេសជប៉ុនន នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ទោះបីពុំទទួលបានលទ្ធផលល្អប្រសើរសម្រាប់ជំនួបក្រៅដី តែក្រុមតំណាងកម្ពុជា បានបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ពិសេសការគ្រប់គ្រងបាល់ ក្នុងជំនួបទល់ក្រុមលំដាប់កំពូលរបស់ជប៉ុន ដោយព្រះខ័នរាជស្វាយរៀង បានព្យាយាមការពារយ៉ាងរឹងមាំ និងបង្កើតឱកាសមួយចំនួនទៀតផង មុនភ្លាតរបូត ២គ្រាប់ ដែលរកបានដោយកីឡាករMitch Duke នៅនាទី២០ និងកីឡាករ Tete Yengi នៅនាទី៦០។

គួរដឹងថា ការប្រកួតវគ្គចែកពូល នៃពានរង្វាន់ AFC Champion League Two 2026/27 នេះ សម្រាប់ពូល G គឺមាន ៤ក្រុម រួមមានក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា, ក្លិប FC Machida Zelvia របស់ជប៉ុន, ក្លិប Shanghai Shenhua របស់ចិន និងក្លិប Tampines Rovers របស់សិង្ហបុរី។ ពូលនីមួយៗ នឹងត្រូវធ្វើការប្រកួត ២ជុំ ដើម្បីស្វែងរក្រុមលេខ១ និងលេខ២ ឡើងជុំបន្ទាប់។ ដូច្នេះព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Machida Zelvia វិញម្ដង នៅជើងទី២ នាថ្ងៃទី២៦ ខែវិច្ឆិកាខាងមុខ៕